(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៦៥០គ្រឿង រកឃើញល្មើសច្បាប់៧១៧គ្រឿង (ម៉ូតូ៥៩%) អប់រំ២៣២គ្រឿង និងផាកពិន័យ៤៥៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៧ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន១,៣៣៣គ្រឿង, អប់រំ១៤៦គ្រឿង និងផាកពិន័យ២០៦គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៥,២៦១គ្រឿង រកឃើញយានយន្តល្មើស៤,៤០៨គ្រឿង (ម៉ូតូ៧០%) ក្នុងនោះអប់រំ១,៥០៣គ្រឿង និងផាកពិន័យ២,៩០៥គ្រឿង៕