(ភ្នំពេញ)៖ ឆ្លើយតបនឹងការសេចក្តីរាយការណ៍ថា ខេត្តត្បូងឃ្មុំ នៅតែបន្តនាំជ្រូកចូលពីប្រទេសវៀតណាម, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ទាត់ចោលព័ត៌មាននោះ ដោយអះអាងថា សេចក្តីរាយការណ៍ខាងលើខុសពីការពិតទាំងស្រុង។
ប្រតិកម្មរបស់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍មួយ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩កន្លងមក ដោយចោទប្រកាន់ថា ទោះបីជាមានវិធានការ តឹងរឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការទប់ស្កាត់រឿងជ្រូកនាំចូលពីវៀតណាមក៏ដោយ ប៉ុន្តែខេត្តត្បូងឃ្មុំនៅតែបន្តនាំចូលដដែល៕
ព័ត៌មានលម្អិត សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ៖