(ភ្នំពេញ)៖ បុរី ប៉េង ហួត នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការគម្រោង ដឹស្តា មេរាហ្កាដិន ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ «រស់នៅ ជាមួយឧត្តមភាពបែបធម្មជាតិ» ដែលរៀបចំឡើងនៅទីតាំង ទល់មុខផ្ទះគំរូវីឡា King A ក្នុងគម្រោង ដឹ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ដែលមានចំងាយត្រឹមតែ៥នាទី ប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ លោកស្រី ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានថ្លែងថា «ក្រុមហ៊ុនមានមោទនភាពដ៏ក្រៃលែង ដែលបាននាំ មកជូនអតិថិជន នូវគម្រោងថ្មីនេះ ដែលជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ លាតសន្ធឹងលើផ្ទៃដី ប្រមាណ៤០ហិកតា ជាមួយនឹងវីឡាទំនើបចម្រុះជិត មួយពាន់ផ្ទះ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ជាផ្លូវក្រវ៉ាត់ក្រុងទី២ ជិតមហាវិថីសម្តេចតេជោហ៊ុនសែន (ឬផ្លូវ៦០ម៉ែត្រ)»

លោកស្រីបានបន្តទៀតថា «គម្រោងនេះ ជាគម្រោងដែលពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ អមជាមួយក្លឹបហាត់ប្រាណដ៏ទាន់សម័យ អគារពាណិជ្ជកម្មដ៏ទំនើប និងសួនធម្មជាតិបៃតងដ៍ធំអស្ចារ្យ ដែលមានលក្ខណល្អប្លែក ធ្វើឱ្យបែបបទនៃការរស់នៅប្រកបដោយឧត្តមភាព និងភាពសម្បូរបែប»

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏អស្ចារ្យ «រស់នៅជាមួយឧត្តមភាពបែបធម្មជាតិ» នេះ បើកជូនសាធារណជន ចូលរួមដោយសេរី ហើយលោកអ្នក នឹងមានឱកាសឈ្នះរង្វាន់តារាសំណាងទាំង០៥ ដូចខាងក្រោម៖

*តារាសំណាងទី១ ទទួលបាន ទូរស័ព្ទដៃ iPhone XS Max រហូតដល់០៩គ្រឿង និងរង្វាន់ជាច្រើនទៀត យ៉ាងសន្ធឹកសន្ធាប់ ដោយគ្រាន់តែមានវត្តមានក្នុងកម្មវិធីនេះតែប៉ុណ្ណោះ។

ពិសេសជាងនេះទៅទៀត សម្រាប់អតិថិជន ដែលគ្រាន់តែទិញផ្ទះពីគម្រោងដឹស្តា មេរាហ្កាដិន ឬគម្រោងណាមួយរបស់បុរី ប៉េង ហួត នឹងទទួលបានតារាសំណាងទី២ ទី៣ ទី៤ និងទី៥ ដូចជា៖

*តារាសំណាងទី២ (រង្វាន់ធំ) ដែលជា ខុនដូ ចំនួន០៣ យូនីត (រួមមានបន្ទប់គេង ០១ និង បន្ទប់គេង ០២) ដ៏ទំនើបទាន់សម័យ ព្រមទាំងបំពាក់គ្រឿងសង្ហារឹមរួចជាស្រេច ដែលស្ថិតនៅជិតផ្សារទំនើប PH Ecomall និងជាតំបន់ទីប្រជុំជន ថែមទៀតផង។

*តារាសំណាងទី៣ ទទួលបាន ការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ រហូតដល់ ១០០,០០០ដុល្លារ

*តារាសំណាងទី៤ ទទួលបាន iPad Air 3 ឬ iPhone Xs Max ភ្លាមៗ

*តារាសំណាងទី៥ចុងក្រោយ ទទួលបាន ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ

នេះជាការផ្តល់ជូនដ៏សំបើម ដែលលោកអ្នក នឹកស្មានមិនដល់ សូមរួសរាន់ឡើង ការផ្តល់ជូនតារាសំណាងទាំង៥នេះ មានកំណត់ត្រឹមតែ ០៣ថ្ងៃ តែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។

ស្របពេលជាមួយគ្នាផងដែរ លោកអ្នកនឹងទទួលបាន សេវាកម្មប្រាក់កម្ចីលំនៅឋាន ពីធនាគារ ជាច្រើនជម្រើសជាមួយនឹងអត្រាការប្រាក់ដ៏សមរម្យ ក្នុងព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះផ្ទាល់តែម្តង។

កុំភ្លេចណា...មកចូលរួមទាំងអស់គ្នា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នក!

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook:www.facebook.com/boreypenghuoth ៕