(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងជាប្រធានក្រុមប្រយុទ្ធប្រឆាំង ការសំអាតប្រាក់ និងហិរញ្ញបទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីរវាងក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) និងក្រុមការងារ នៃអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា របស់ធនាគារជាតិ នៃកម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពអនុវត្តស្មារតី នៃអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍រវាងស្ថាប័នទាំងពីរ និងពិភាក្សារកយុទ្ធវិធីគន្លឹះ ដើម្បីរួមគ្នាសហការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារ ICRG-JG របស់ក្រុមការងារហិរញ្ញវត្ថុ (FATF)៕