(ព្រៃវែង)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៖៥១នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយកំពង់សិង្ហ (GSKS-F3) មូលហេតុដោយសារមានរថយន្តដឹកដី បែនចាក់ដីប៉ះទាក់ជាមួយខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ត្រង់ចំនុចភូមិព្រៃខ្លា ឃុំកំពង់សិង្ហ ស្រុកព្រះស្តេច ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ តំបន់អ្នកលឿងត្រើយខាងលិច ឃុំព្រៃកណ្តៀង ឃុំរក្សជ័យ ឃុំធាយ និងក្រុងព្រៃវែង។
ក្រុមការងារបច្ចេកទេស បានធ្វើការភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង៣៖២០នាទីរសៀល។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕