(ភ្នំពេញ)៖ ហាងតន្រ្តី និងភោជនីយដ្ឋាន Oldies ( The Music Bar Oldies) ដោយបានយកលំនាំតាមឈ្មោះ អូលឌី( Oldies) បានបើកសម្ពោធជាផ្លូវការហើយ នាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ ដែលមានការអញ្ជើញចូលរួមពីសិល្បៈករ តារាសំដែង និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។
ហាងតន្រ្ដី អូលឌី ជាប្រភេទបារទី១ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលនាំមកនូវការប្រគុំតន្រី្តលំនាំតាមបែបទស្សវត្សទី៦០ និងទី៧០ ដែលបានប្រគុំ ដោយក្រុមតន្រី្តករ និងឌីជេល្បីៗ ដែលមានគ្រប់ចង្វាក់ដូចជា រ៉ុក ឌីសស្កូរ ជាដើម។
ហាងតន្ត្រី អូលឌី បានបើកដំណើរការដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជន ដែលនិយមចូលចិត្តការស្តាប់ភ្លេង និងទស្សនាការប្រគុំតន្រ្ដី ដែលមានលក្ខណៈតាមបែបបុរាណ ជំនាន់មុនៗ ជាមួយនឹងបទចម្រៀង ដែលបានតែងនិពន្ធច្រៀង កាលពីក្នុងអំឡុងទស្សវត្សទី៦០ និងទី៧០ និងបទចម្រៀងផ្សេងៗជាច្រើនទៀត។ អតិថិជនអាចសាកល្បងទទួលយកភាពរីករាយ ជាមួយចង្វាក់តន្រី្តអមដោយស្រាបៀរត្រជាក់ៗ សាច់គោញ៉ូសាឡេន និងភីហ្សាក្តៅៗថ្មីៗ ដែលដុតឡើងយ៉ាងពិសេស ជាមួយឡកំដៅពីប្រទេសអ៊ីតាលីភ្លាមៗផងដែរ។
ហាងតន្ត្រី អូលឌី មិនត្រឹមតែមានតន្ត្រីដ៏ពិរោះដែលបានប្រគុំតាមបែបទស្សវត្សទី៦០ និងទី៧០ រួមទាំងចង្វាក់ផ្សេងៗ ដែលប្រគុំដោយតន្ត្រីករ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំនោះទេ ក្នុងហាងនេះក៏មានស្រាជាច្រើនប្រភេទ រួមទាំងស្រាបៀរត្រជាក់ៗ ថែមទាំងមានម្ហូបអាហារជាច្រើនមុខ ដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ចុងភៅល្បីៗដែលមានជំនាញផងដែរ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវមិនឱ្យខកចិត្តនោះទេ លើសពីនេះទៀតនោះក៏មានការ៉េមដ៏ឈ្ងុយឆ្ងាញ់ ជាមួយគ្រឿងផ្សំពីធម្មជាតិពិតៗផងដែរ។
ហាងតន្រ្តី Oldies ( The Music Bar Oldies) មានទីតាំងស្ថិតនៅផ្ទះលេខ១៣ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ Tel: ០២៣ ៩០១ ៤៤៥៕