(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយអ្នកឯកទេសទឹកភ្លៀងរបស់កូរ៉េខាងត្បូង បើកសិក្ខាសាលាស្តីពី «ការប្រមូលទឹកភ្លៀងជាដំណោះស្រាយ សម្រាប់ការផ្គត់ផ្គង់ទឹកនៅតំបន់ជនបទ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងករណីសិក្សា» ដើម្បីបង្ហាញពីអត្ថប្រយោជន៍នៃទឹកភ្លៀង និងរៀបគ្រប់គ្រង។
ពិធីនេះប្រព្រឹត្តឡើងក្រោមវត្តមានលោកបណ្ឌិត ជូ ច័ន្ទច័ន្ទដារី អគ្គលេខាធិការរងរាជបណ្ឌិត្យសភាកម្ពុជា លោកសាស្ត្រចារ្យ មូយុង ហាន អ្នកឯកទេសទឹកភ្លៀង ពីសាកលវិទ្យាល័យជាតិសេអ៊ូល នៃសាធារណរដ្ឋកូរ៉េខាងត្បូង ដែលធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមសំណាក់អ្នកជំនាញយ៉ាងច្រើនផងដែរ។
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ជូ ច័ន្ទដារី បានថ្លែងថា ការរៀបចំសិក្ខាសាលានេះ ដោយតែបច្ចុប្បន្ននេះ នៅពេលរដូវប្រាំងប្រជាពលរដ្ឋ នៅតាមទីជនបទនានា ខ្វះខាតទឹកស្អាតប្រើប្រាស់។ ដូច្នេះការរៀបចំកម្មវិធីនេះឡើង ដើម្បីបង្ហាញពីបទពិសោធន៍រក្សាទឹកភ្លៀងនៅរដូវវស្សា ដើម្បីទុកប្រើប្រាស់នៅរដូវប្រាំង។ អ្វីដែលសំខាន់កម្ពុជានៅខ្វះធនធានមនុស្សដែលមានជំនាញ និងឯកទេសខាងធនធានទឹក។ ទឹក គឺជាជីវិត មានទឹក គឺមានជីវិត។ ដូច្នេះក្មួយៗ និស្សិតត្រូវចាប់យកឱកាសនេះបង្កើតទំនាក់ទំនង អភិវឌ្ឍសមត្ថភាពខ្លួន ពង្រីកចំណេះដឹងរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
លោកបានបន្តថា ទោះបីប្រទេសកម្ពុជា សម្បូរដោយប្រភពទឹកក៏ពិតមែន ប៉ុន្តែនៅតាមតំបន់មួយចំនួនកំពុងតែប្រឈមនឹងកង្វះខាត ទឹកប្រើប្រាស់ជារឿយៗ តួយ៉ាងនៅតាមតំបន់មួយចំនួន ប្រជាពលរដ្ឋជីកអណ្តូងទឹក ដើម្បីប្រើប្រាស់ ប៉ុន្តែបែរជាមិនចេញទឹកទៅវិញ។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនឹងរួមចំណែកជួយដល់ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ដោយផ្តល់នូវកាលានុវត្តន៍ភាពក្នុងការរឹតចំណងទាក់ទងកាន់តែច្រើនឡើង ក្នុងវិស័យស្រាវជ្រាវ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ជាពិសេសដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយសារកង្វះខាតទឹកប្រើប្រាស់នៅតាមទីជនបទ។
អ្វីដែលសំខាន់កម្ពុជានៅខ្វះធនធានមនុស្ស ដែលមានជំនាញនិងឯកទេសខាងធនធានទឹក។ ទឹក គឺជាជីវិត មានទឹក គឺមានជីវិត។ ដូច្នេះក្មួយៗនិស្សិតត្រូវចាប់យកឱកាសនេះបង្កើតទំនាក់ទំនង អភិវឌ្ឍសមត្ថភាពខ្លួន ពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
តើតាមលោក មូយុង ហាន បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋមានចំណេះដឹងក្នុងការរក្សាទុកទឹក ដើម្បីប្រើប្រាស់នោះ វានឹងកាត់បន្ថយការលំបាកយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋ បរិស្ថាន ព្រមទាំងកាត់បន្ថយការជនលិចផងដែរ។ បន្ថែមពីនេះ លោកនឹងយកបង្ហញពីរបៀបពីការគ្រប់គ្រងទឹកនៅប្រទេសកូរ៉េខាងត្បូង មកចែកជូនក្រុមអ្នកជំនាញរបស់កម្ពុជា ដើម្បីបង្កើននូវសមត្ថភាពយល់ដឹង បន្ថែមទៀតពីបញ្ហាខ្វះទឹក ដែលកម្ពុជាកំពុងតែជួបប្រទះនៅរដូវប្រាំងផងដែរ៕