Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាំកុងត្រូលខេត្តសៀមរាប ចុះអង្កេតទំនិញម្ហូបអាហារ នៅផ្សារលើធំថ្មី ផ្តោតសំខាន់លើនំបញ្វុក និងបន្លែ មុនការប្រារព្ធពិធីបរិភោគនំបញ្ចុក តែរកមិនឃើញមានសារធាតុគីមីឡីយ

07-06-2019 11:29

(សៀមរាប)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានដឹកនាំមន្រ្ដី សហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត និងតំណាងម្ចាស់ផ្សារលើធំថ្មី ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយផ្តោតសំខាន់លើនំបញ្វុក និងបន្លែមុនការប្រារព្ធពិធីបរិភោគ នំ បញ្ចុក តែរកមិនឃើញមានសារធាតុគីមីឡីយ។

លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានឲ្យដឹងថា មន្រ្តីជំនាញរបស់លោក បានធ្វើតេស្តជាបឋម ដោយប្រើតេស្តឃីត ទៅលើផលិតផលម្ហូបអាហារ និងបន្លែមួយចំនួន ដែលដាក់លក់នៅក្នុងផ្សារខាងលើ បានចំនួន ១២គំរូ មានដូចជា៖ សាច់នំបញ្ចុក ៥គំរូ, សណ្ដែកបណ្ដុះ ២គំរូ, ត្រយ៉ូងចេក, ប្រហុក ២គំរូ, គល់ស្លឹកគ្រៃហ៊ាន់ ២គំរូ ជាលទ្ធផល ពុំមានឃើញគំរូណាមួយមានសារធាតុគីមីហាមឃាត់ណាមួយឡើយ។

មន្រ្ដីជំនាញបានបន្តឆែក និងត្រួតពិនិត្យទំនិញវេចខ្ចប់ តាមតូបលក់ចាប់ហួយ ដើម្បីពិនិត្យមើលកាលបរិច្ឆេទផុត កាលប្រើប្រាស់ កំប៉ុងកំពិត ច្រែសស៊ី រឺប៉ោង ជាដើម។ ហើយយើងបានបន្តចែកជូនផ្ទាំង Poster និងពន្យល់បង្ហាញពីររបៀបដាក់តាំងលក់ផលិតផល កាលពិនិត្យមើលថ្ងៃផលិត ផុតកំណត់ ជៀសវាងកត្តាហេតុមួយចំនួន កើតឡើង ចំពោះសុខភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់៕