(ភ្នំពេញ)៖ នៅខណៈពេលនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ)២០១៩-២០២៣»។ នេះបើតាមការឱ្យដឹងរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនេះ ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ២០១៤-២០១៨ ដែលត្រូវបានចប់អាណត្តិកាល នាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍជាតិ (ផ.យ.អ.ជ)២០១៩-២០២៣ នឹងមានតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០។

ផ.យ.អ.ជ.២០១៩-២០៣០ នេះ ត្រូវបានរៀបចំឡើងដើម្បីសម្រេចនូវវត្ថុបំណងសំខាន់បី (ទី១)ដើម្បីវាយ តម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗ ដែលបានកើត មានឡើងនៅក្នុងការអនុវត្ដផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ក្នុងអាណត្តិកាលរបស់ផែនការនេះទាំងមូលពី ឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ (ទី២) ដើម្បីកំណត់នូវបណ្ដាវិធានការ គោលនយោបាយនានាដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា តាម វិស័យនៅក្នុងដំណាក់កាលនៃអាណត្តិកាលរបស់ផែនការ ដើម្បី ស្ថិរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងឆ្ពោះទៅសម្រេច បាននូវស្ថានភាពនៃប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ និង(ទី៣) ដើម្បីដាក់ចេញ នូវប្រព័ន្ធមួយសមា្រប់តាមដានត្រួត ពិនិត្យនិងវាយតម្លៃ ប្រចាំឆ្នាំ នៃការអនុវត្តផ.យ.អ.ជ.២០១៩-២០២៣របស់ក្រសួង ស្ថាប័ននានា។

* ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ ក្នុងការរៀបចំផ.យ.អ.ជ.ដោយពិនិត្យលើការវិភាគ លើភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមគំហែង ដែលគាំទ្រដល់ការរៀបចំយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់នូវបរិស្ថានតំបន់ និង សកល ជាពិសេសនិន្នាការធំៗចំនួន៤ ដូចខាងក្រោម ដែលនឹង ជះឥទ្ធិពលលើកម្ពុជា ក្នុងរយៈពេលនៃការរៀបចំ ផ.យ.អ.ជ ២០១៩-២០២៣៖

* ពិភពលោកកំពុងវិវត្តទៅរកក្របខណ្ឌពហុប៉ូលថ្មី ដោយ សារការប្រែប្រួលកម្លាំង និងការកែតម្រូវ តុល្យភាពការ នៃ អំណាចសកលដូចជា ជម្លោះពាណិជ្ជកម្ម និងភាំពតានតឹង ផ្នែកជាតិនិយមសេដ្ឋកិច្ចពិភពលោកដែលកំពុងនាំមុខដោយអាស៊ី និង សេដ្ឋកិច្ចរបស់ប្រទេសចិនចរន្តនៃការរីកចម្រើន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលគេហៅថា បដិវត្តន៍ឧស្សាហកម្ម ទី៤ ដែល តម្រូវឱ្យកំណត់ឡើងវិញ នូវកត្តាផលិតកម្ម និងផល ប្រយោជន៍ ប្រកួតប្រជែងដាច់ខាតរបស់ជាតិ ការប្រែប្រួល អាកាសធាតុ ដោយមានអាកាសធាតុមិនទៀងទាត់ដូចជា ភាពរាំងស្ងួត រលកកម្ដៅ និងទឹកជំនន់។

ដោយផ្អែកលើនិន្នាការទាំងនេះ រាជរដ្ឋាភិបាលបានកំណត់នូវ កាលានុវត្ដភាព និងបញ្ហាប្រឈមជាច្រើនសម្រាប់ ប្រទេស កម្ពុជា ដែលត្រូវបានដាក់បញ្ចូលជាក្រុមតែបញ្ហាណាដែលពាក់ ព័ន្ធខ្លាំងក្នុងការរៀបចំ ផ.យ.អ.ជ ២០១៩-២០២៣ ៖

* ការបង្កើតនិងរក្សាសន្ទុះកំណើននៅក្នុងសេដ្ឋកិច្ចកម្ពុជា (ការរីកចម្រើននៃសកម្មភាពអាជីវកម្មនិងការវិនិយោគក្នុងស្រុក និងលំហូរខ្ពស់នៃវិនិយោគផ្ទាល់បរទេស ដែលជាការឆ្លើយតប ទៅនឹងកំណើនតម្រូវការនិងពាណិជ្ជកម្ម) ដោយដោះស្រាយ បញ្ហាផលិតភាពនិងការប្រកួតប្រជៃង។ នេះត្រូវផ្ដោត លើការងារអាទិភាពជាច្រើន រួមមាន៖ ការកសាងធនធានមនុស្សនិងជំនាញ ការធ្វើ ពិពិធកម្មសេដ្ឋកិច្ច ការជំរុញតម្លៃមន្ថែមនៅក្នុងវិស័យឧស្សាហកម្មនិងសេវាកម្ម និងការបន្ស៊ំានៃ បច្ចរកវិទ្យាថ្មី (បដិវត្តន៍ឧស្សាហកម្មទី៤) និងការផ្ដោតការយកចិត្តទុកដាក់លើផលិតភាពតំបន់ជនបទ (រួមបញ្ចូលទាំងផលិតកម្មកសិដ្ឋាននិងមិនមែនកសិកម្ម)។

* ប្រើបាស់នូវគុណសម្បត្តិផ្នែកភូមិសាស្រ្ដរបស់កម្ពុជាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងភាពនៅជិត នឹងចំណុចកណ្ដាលសភាពាណិជ្ជ កម្មពិភពលោក ដោយការទាញយកកាលានុវត្ដភាព ពាណិជ្ជកម្មសេរី (រួមទាំងការធ្វើសមាហរណកម្មអាស៊ាន និង ពាណិជ្ជកម្មរបស់ប្រទេសមានការអភិវឌ្ឍតិចតួច) ដើម្បីស្រូប យកការវិនិយោកនិងពង្រីកទីផ្សារនាំចេញ។ ប៉ុន្តែដោយឈរលើ គោលការណ៍ស្មើភាពគ្នា ត្រូវការពារ ទប់ទល់ភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក រួមទាំងវិបត្តិពាណិជ្ជ កម្ម និងរៀបចំមូលដ្ឋានគ្រិះដើម្បី ដោះស្រាយការបាត់បង់ ការអនុគ្រោះក្នុងលក្ខខណ្ឌប្រទេសដែលមានការអភិវឌ្ឍតិចតួច និងការរៀបចំឲ្យបានមុនការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច។

* ពង្រឹងសមត្ថភាពនៃវិស័យហិរញ្ញវត្ថុរួមទាំងការសម្រួបនិងពង្រឹងការផ្គត់ផ្គង់ឥណទានដូច្នេះបន្ថយនូវឧបសគ្គសំខាន់សម្រាប់សហគ្រាសគ្រប់ទំហំទាំងអស់។ទាំងនេះរួមបញ្ចូលទាំងការ អភិវឌ្ឍ ទីផ្សារធានារ៉ាប់រងក្នុងស្រុកនិងទីផ្សារមូលប័ត្រ ការធ្វើឱ្យប្រសើរ ឡើងនូវគុណភាពនៃអន្ដរការីហិរញ្ញវត្ថុ និងជំរុញការសន្សំក្នុង ស្រុកនិងកាត់បន្ថយបំណុលគ្រួសារ។ ដោយកត់សម្គាល់ថា ជាមួយនឹងការបាត់បង់ប្រាក់កម្ចីសម្បទានបា្រក់សន្សំក្នុងស្រុកនិងទីផ្សារមូលធនមានភាពចាំបាច់ក្នុងការរក្សាកម្រិតវិនិយោគនិងកំណើន។ នេះក៏មានទំនាក់ទំនងជាមួយនឹង ការមិន ប្រើដុល្លារអាមេរិករយៈពេលវែងនៃសេដ្ឋកិច្ចនិងការចេញនូវឧបករណ៍ហិរញវត្ថុ និងពាណិជ្ជកម្មបា្រក់រៀល។

* ទាញយកផលប្រយោជន៍ពេញលេញនៃភាគលាភប្រជាសាស្រ្ដនិងអនុបាតតិចតួច ដើម្បីពង្រឹង សន្ដិសុខនិងប្រព័ន្ធថែរក្សា សុខភាព។ នេះជាមធ្យោបាយមួយដើម្បីកាត់បន្ថយភាពងាយ រងគ្រោះផ្ទាល់ខ្លួននិងសេដ្ឋកិច្ចទាំងមូលនិងហានិភ័យ និងរួម ចំណែកក្នុងការបង្កើតផលិតភាពនិងកំណើនសេដ្ឋកិច្ច។

* រក្សាសន្ដិភាព ស្ថិរផាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ការដោះស្រាយបញ្ហាប្រឈមខាងក្នុងនិងផ្ទៃក្នុង តាមរយៈការ កែទម្រង់សន្ដិសុខសាធារណៈនិងសេវាយុត្ដិធម៌ដើម្បីផ្ដល់ទំនុកចិត្តដល់សាធារណជនទូទៅ និងការធានាគណនេយ្យភាព ផ្នែក នយោបាយនិងរដ្ឋបាល តាមរយៈកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ និងការកែទម្រង់សេវាសាធារណៈកាន់ តែទូលំទូលាយ។

* ដោះស្រាយភាពទន់ខ្សោយនៃបរិស្ថានដែលធ្លាប់មានពីអតីតកាល និងការពារធនធានធម្មជាតិ តាមរយៈការជំរុញការផលិត និងការប្រើប្រាស់របស់បរិស្ថាន។ស្របគ្នានេះដែរក៏មានការ ឆ្លើយតបនឹងការបេ្ដជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពប្រែប្រួលអាកាសធាតុដែលរួមមានការមិនបញ្ចេញកាបូននៃសេដ្ឋកិច្ចនិងជាមួយវិធានការនានា។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការរៀបចំផែនការ និងការវិនិយោគដែលមានលក្ខណៈ ទូលំទូលាយគ្រប់ជ្រុងជ្រោយ លើវិស័យដើម្បីលើកកម្ពស់មូលធន មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពសំខាន់ៗ ដែល ជាកត្តាចម្បងសម្រាប់ព្រះរាជាណាចក្រកម្ពុជា បានវិវត្តខ្លួនពីប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាមស៊ីវិលទៅជាប្រទេសមួយ ដែលមានសក្តានុពលសេដ្ឋកិច្ច និងជាប្រទេសគោលដៅ នៃ ការវិនិយោគពីបរទេស រហូតឈានជាប្រទេសដែលមានចំណូល មធ្យមកម្រិតទាប។ សមិទ្ធផលទាំងអស់នេះ ស្ដែងចេញតាមរយៈ សហគ្រិនភាព និងការវិនិយោកឯកជន បានកើតឡើងជាបន្ដ បន្ទាប់ ដែលរួមចំណែកដល់កំណើនផ.ស.ស មធ្យមប្រចាំឆ្នាំរង្វង់ ៧% ក្នុងរយៈពេលវែង ដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ បានកើនលើសពី ១៥០០ដុល្លាអាមេរិក សម្រាប់ឆ្នាំ២០១៨ ហើយ អត្រាភាពក្រីក្របានថយចុះមកកម្រិតទាបជាង១០% ក្នុង អាណត្តិនៃការអនុវត្តផ.យ.អ.ជ ២០១៤-២០១៨។ ក្នុងន័យនេះដែរ ទំហំវិនិយោគឯកជននាពេលបច្ចុប្បន្ន មាន សមាមាត្រខ្ពស់ជាងទំហំវិនិយោគសាធារណៈ។ ការអនុវត្តប្រកប ដោយជោគជ័យនូវបណ្ដាផែកការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ នៅក្នុងរយៈពេលជាងពីរទស្សវត្សរ៍កន្លងមកនេះបាននាំកម្ពុជាឲ្យចាកចេញពីប្រទេសនាំចូលស្បៀង ឈានឡើងទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង១០ ដែលបាននាំចេញអង្កទៅក្រៅប្រទេស និងក្នុងចំណោមប្រទេសទាំង១៥ ដែលបានផលិតអង្ករច្រើនជាងគេលើពិភពលោក។

សម្រាប់ការអភិវឌ្ឍប្រទេសក្នុងដំណាក់កាល ផ.យ.អ.ជ ២០១៩-២០២៣ រាជរដ្ឋាភិបាលកម្ពុជានឹងបន្ដបេ្ដជ្ញាអនុវត្ដ ការងារ ដើម្បីឈានទៅសម្រេចបាននូវវឌ្ឍនភាពថ្មីៗ បន្ថែម ទៀតក៏ដូចជា បញ្ចប់ឲ្យរួចរាល់នូវគោលនយោបាយ កម្មវិធី និងផែនការសកម្មភាព ដែលមិនទាន់បានដោះស្រាយនា អាណត្ដិកន្លងមក និងត្រៀមទប់ទល់និងកាត់បន្ថយបញ្ហា ប្រឈមទាំងឡាយនាពេលអនាគត រួមបញ្ចូលទាំងបញ្ហប្រឈម នៅក្នុងតំបន់និង ពិភពលោក និងការកាត់បន្ថយជំនួយ សម្បទានពីខាងក្រៅ។ នៅក្នុងវដ្ដបន្ទាប់នៃការដំណើរការរៀប ចំផែនការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ គោលនយោបាយ និងសកម្ម ភាពតម្រូវឲ្យមានការគិតគូរច្បាស់លាស់ និងជំរុញ អនុវត្ដនូវ ដំណើរការចំនួន៣គឺ៖

• ការបង្កើតចំណូលថរិកាជាតិ ពីប្រភពពន្ធ-គយនិងមិន មែនពន្ធ-គយ ប្រកបដោយចីរភាពនិងស៊ីជម្រៅ។

• ការពង្រីកគុណភាពមូលធនមនុស្ស ផ្នែកឧស្សាហូបនីយ កម្ម និងសេចក្ដីសុខក្សេមក្សាន្ដរបស់ប្រជាជន។

• ការលើកកម្ពស់សមត្ថភាព ក្នុងក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ សំដៅផ្ដល់ សេវាសាធារណៈ ដល់ប្រជាជន រវាងក្រសួង ស្ថាប័ន ការធ្វើ សមាហរណកម្មការងាររវាងថ្នាក់ជាតិ និងបណ្ដាល់ក្រសួងនៅ ថ្នាក់ជាតិឲ្យកាន់តែប្រសើរឡើង និងជំរុញអភិបាលកិច្ច អេឡិកត្រូនិក ក្នុងបរិបទបដិវត្ដន៍ឧស្សាហកម្មទី៤។

ផ.យ.អ.ជ ២០១៩-២០២៣ គឺជាផែនទីចង្អុលផ្លូវសម្រាប់ការ អនុវត្ដ គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ដូចមានចែងក្នុងយុទ្ធសាស្រ្ដ ចតុកោណដំណាក់កាល ទី៤។ គោលបំណងរបស់ ផ.យ.អ.ជ ២០១៩-២០២៣ គឺដើម្បីធានាដល់ការបន្ស៊ីគ្នា រវាងផែកការ

សកម្មភាព កម្មវិធី និងគម្រោងរបស់បណ្ដាក្រសួងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តគោលនយោបាយអាទិភាព ទាំងឡាយរបស់ រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្រ្ដ ចតុកោណ ដំណាក់កាលទី៤។ ក្នុងន័យនេះ ផ.យ.អ.ជ ២០១៩-២០២៣ ក៏ធានាផងដែរថា បណ្ដាយុទ្ធសាស្រ្ដដែលបានលើកឡើង ដោយក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់អនុវត្ដ គោលនយោបាយអាទិភាពទាំងឡាយរបស់រាជរដ្ឋាភិបាល ត្រូវ បានរៀបចំឡើងដោយមានការគិតគូរដល់ផលប៉ះពាល់នានាមកលើប្រទេសកម្ពុជាដែលរួមមាន ការបន្ដចាកចេញពីឋានៈជា ប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ និងការកាត់បន្ថយនូវជំនួយឥត សំណងនិងជំនួយបច្ចេកទេស។

ទន្ទឹមនឹងនេះ ផ.យ.អ.ជ ២០១៩-២០២៣ ក៏មានគោលបំណងធានាថារាល់បណ្ដាគោល នយោបាយ ដែលបានរៀបចំឡើង គឺធ្វើយ៉ាងណាដើម្បីគ្រប់គ្រង និង ប្រកួតប្រជែងទាំងក្នុងតំបន់ និង ពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំជាប្រព័ន្ធនិងជា លំដាក់លំដោយ នូវវិធានការជាច្រើន សំដៅកាត់បន្ថយ ឥទ្ធិពលអវិជ្ជមាននានាពីក្រៅប្រទេស និងកត្តាសេដ្ឋកិច្ចថ្មីៗ ផ្សេងទៀត មកកើប្រព័ន្ធហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងសំដៅការពារនូវសមិទ្ធផលនានា ដែលសម្រេចបាន ដោយកិច្ចខិតខំយ៉ាងលំបាកកន្លងមកសូចនាករម៉ាក្រូសេដ្ឋកិច្ចបានឆ្លុះបញ្ចាំងឲ្យបាននូវគោលបំណងការពារសមិទ្ធផលចម្បងៗកន្លងមករបស់ផ.យ.អ.ជ ដែលរួមមាន ការសម្រេចឲ្យបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ក្នុងអត្រាយ៉ាង ហោចណាស់ប្រមាណ ៧% ជាមធ្យមក្នុងមួយឆ្នាំ និងការកាត់ បន្ថយអត្រានៃភាពក្រីក្រលើសពី ១% ក្នុងមួយឆ្នាំ៕