Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែមិថុនា នៅកម្ពុជាភ្លៀងបន្តធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

07-06-2019 07:03

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញ បញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅកម្ពុជាភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ កន្លែងខ្លះអាចខ្លាំងជាលក្ខណៈឡូកាល់។

ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅឆ្នាំ២០១៩ ជាឆ្នាំ El Nino ដែលកម្ពុជាបាននឹងកំពុងទទួលនូវឥទ្ធិពលនេះ ហើយរហូតមកដល់ពេលនេះ ឥទ្ធិពលនេះ មិនទាន់បញ្ចប់នៅឡើយទេ គ្រាន់តែឥទ្ធិពលមានការថមថយចុះបន្តិចប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់៕