(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ផ្សារឡេងណាវ៉ាត់ត្រាព្រៃទទឹង នឹងចាប់ផ្តើមបើកចុះឈ្មោះចាប់លេខតូប ចាប់ពីម៉ោង៥៖០០ល្ងាចដល់ម៉ោង៩៖០០យប់។
តាមការឱ្យដឹងរបស់ក្រុមហ៊ុន តម្លៃក្នុង១តូប ត្រឹមតែ ៩០០ដុល្លារប៉ុណ្ណោះ សម្រាប់អ្នកដំណើរការអាជីវកម្មលក់ភ្លាមៗ។
គួរបញ្ជាក់ផងដែរថា ផ្សារឡេងណាវ៉ាត់ត្រាព្រៃទទឹង ជាផ្សារដែលមានស្តង់ដារ មានកន្លែងចតឡាន មានសម្ដែងទុកម៉ូតូ មានប្រព័ន្ធលូ មានទឹកស្អាត មានប្រព័ន្ធភ្លើង មានភ្លើងបំភ្លឺផ្លូវ និងហ៊ុមព័ទ្ធទៅដោយប្រជាជនជាច្រើនរស់នៅកោះករនៅតំបន់នោះ។
ផ្សារព្រៃទទឹង បច្ចុប្បន្នមានតែ នៅចិញ្ចើមផ្លូវតែប៉ុណ្ណោះ តែពេលនេះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានវិនិយោគកសាងផ្សារដ៏ធំមានទំហំដល់ទៅ ៤៤៨ តូប ដើម្បីបម្រើសេចក្តីត្រូវការ និងកំណើនប្រជាពលរដ្ឋ៕