(ភ្នំពេញ)៖ ក្រុមហ៊ុន Pernod Ricard ជាក្រុមហ៊ុនស្រាលំដាប់ទី២ពិភពលោក បានរៀបចំកម្មវិធីបរិស្ថានមួយ ដែលហៅថា ទិវាថ្ងៃទំនួលខុសត្រូវ (Responsib’All Day) ដោយកម្មវិធីនេះ ត្រូវបានប្រព្រឹតិ្តទៅនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងឆ្នាំនេះដែរ «ទិវាថ្ងៃទំនួលខុសត្រូវ» ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ «ការផលិត និងប្រើប្រាស់ដោយការទទួលខុសត្រូវ» ដោយផ្សារភ្ជាប់គោលការទី១២របស់អង្កការសហប្រជាជាតិ ដែលហៅថា ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលក្នុងនោះមានក្រុមហ៊ុនបុត្រសម័្ពន្ធ៨៦ទូទាំងពិភពលោក ព្រមទាំងបុគ្គលិកទាំងអស់ប្រមាណជាង ១៩,០០០នាក់ ចូលរួមចំណែក និងចែករំលែកចំនេះដឹងបរិស្ថាន ក៏ដូចជាសកម្មភាព និងការងារសង្គមនានា ទៅដល់មូលដ្ឋានសហគមន៍របស់ពួកគេជាដើម។
ទន្ទឹមនឹងនេះ នៅកម្ពុជា ក្រុមហ៊ុន Pernod Ricard Cambodge Co Ltd បានរៀបចំសិក្ខាសាលាទិវាថ្ងៃទំនួលខុសត្រូវមួយ ក្រោមប្រធានបទ «ការគ្រប់គ្រងសំរាមតាមរយៈធុងសំរាមកែច្នៃ» ដែលប្រព្រឹត្តទៅថ្ងៃ ០៦ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ Rosewood ដោយមានវត្តមាន និងការគាំទ្រពីដៃគូពាណិជ្ជកម្ម ក៏ដូចជាបណ្តាសារព័តមានជាច្រើន។
បន្ថែមទៀតនោះ ទោះបីជាប្រជាជនមានការយល់ដឹងច្រើន ចំពោះបញ្ហាបរិស្ថានប្រៀបធៀបពីឆ្នាំមុនៗ ជាពិសេសការចោលសំរាម ការគ្រប់គ្រង់សំរាម និងការបែងចែកសំរាមជាដើមក៏ដោយ ក៏មានការចោលសំរាម នៅតាមកន្លែងសាធារណមួយចំនួន នៅតែកើតមានឡើង ដូចច្នឹងហើយ យើងត្រូវតែពង្រឹងបន្ថែមនូវចំណេះដឹងបរិស្ថានទៅលើបញ្ហាកាកសំណល់ជាដើមដៅដល់មូលដ្ឋានរបស់យើង។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Pernod Ricard Cambodge បានសហការជាមួយសិប្បកម្មធុងសំរាមកែច្នៃ (Eco-Bin) ក្នុងការចែកជូនធុងបរិស្ថានចំនួន៣ប្រភេទ ដោយធុងសំរាមប្រភេទទី១ សម្រាប់សំរាម ដបជ័រ និងកំបុ័ង ធុងសំរាមប្រភេទទីពីរ សម្រាប់កែវ និងទី៣សម្រាប់សំរាមទូទៅ។
សូមបញ្ជាក់ផងដែរថា ធុងសំរាមបរិស្ថានទាំងនោះ ធ្វើអំពីកង់ឡានចាស់ៗដែលឈប់ប្រើប្រាស់ ហើយយកមកកែច្នៃជាវត្ថុធាតុដើមក្នុងការផលិត។ បន្ថែមទៀតនោះ កុ្រមហ៊ុនបានចែកជូនទៅដល់២០ទីតាំង ដែលជាដៃគូសហការណ៍ពាណិជ្ឋកម្មរបស់ខ្លួន នៅក្នុងក្រុងភ្នំពេញ ដែលទីតាំងទាំងនោះ សិ្ថតនៅតាមតំបន់ដូចជា ទួលគោក កោះពេជ្រ ផ្សាររាត្រី និងបឹងកេងកងជាដើម។ ហើយការចែកជូនធុងបរិស្ថាន ក៏ដូចជាសិក្ខាសាលា ស្តីពីបរិស្ថាននេះដែរ Pernod Ricard Cambodge សង្ឃឹមយ៉ាងខ្ពស់ថា ប្រជាជនកម្ពុជា នឹងយល់ដឹងបន្ថែមមួយកំរិតទៀត ពីចំនេះដឹងបរិស្ថាន ក៏ដូចជាការចូលរួមថែរក្សាបរិស្ថានរបស់យើងទាំងអស់គ្នា ហើយជាពិសេស ក៏លើកទឹកចិត្តទៅដល់ការប្រើប្រាស់ផលិតផលកែច្នៃ ឱ្យបានច្រើនបន្ថែមទៀត ស្របតាមគោលការ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ។
លោក Marc Rosales នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Pernod Ricard Cambodge បានថ្លែងថា «បុគ្គលម្នាក់ៗមិនថាមានតួនាទីជាអី្វ គឺអាចរួមចំណែកជាវិជ្ជមានចំពោះការកាត់បន្ថយប្រើប្រាស់វត្ថុធាតុដើម និងជំរុញការកែច្នៃ។ ជាមធ្យមកាកសំណល់នៅទូទាំងពិភពលោក 0,74 គីឡូក្រាម មកពីការប្រើប្រាស់របស់បុគ្គលម្នាក់ៗក្នុងមួយថ្ងៃ ហើយប្រទេសខ្លះមានទៅដល់៤គីឡូក្រាម ពីការប្រើប្រាស់របស់មនុស្សម្នាក់ក្នុងមួយថ្ងៃ។
ចុះបើយើងស្រមៃថា មានអី្វកើតឡើងចំពោះកាកសំណល់ចំនួន២៧០គីឡូក្រាមក្នុងមួយឆ្នាំវិញ? ដូចេ្នះយើងអាចរួមគ្នាជាធ្លុងមួយបាន ប្រសិនបើយើងចែករំលែកចំណេះដឹងទៅកាន់មិត្តភកិ្ត ក្រុមគ្រួសារ និងបណ្តាញសង្គមរបស់យើង ឱ្យមានផ្នត់គំនិតប្រកបដោយនិរន្តរភាព»។
លោក Alexandre RICARD ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pernod Ricard ប្រចាំនៅ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Pernod Ricard នៅទីក្រុងប៉ារីសប្រទេសបារាំង បានលើកឡើងថា «យើងមានបុគ្គលិកចំនួន ១៩,០០០ នាក់ ដែលជាអ្នកគាំទ្រយ៉ាងស្មោះស្ម័គ្រ និងជាភ្ញៀវកិត្តិយស នៅលើភពផែនដីរបស់យើង។ ការចែករំលែកដ៏មានតម្លៃ ការគោរពសិទ្ធិរស់នៅ និងការលើកកម្ពស់ការប្រើប្រាស់ដោយទំនួលខុសត្រូវ នេះជាលក្ខខណ្ឌទាំងអស់ ដែលប្រកបដោយចីរភាព, ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក យើងនឹងបង្កើតនិរន្តរភាពរយៈពេលវែង »។
Pernod Ricard ជាក្រុមហ៊ុនផលិតស្រាធំជាងគេលំដាប់ទី២ លើពិភពលោក ដែលមានចំនួនលក់រួម 8987 លានអឺរ៉ូ នៅក្នុងឆ្នាំFY18 បង្កើតឡើងនៅក្នុងឆ្នាំ1975 ដោយ Ricard និងPernod ទទួលស្គាល់ដោយ Seagram (2001), Allied Domecq (2005) និង Vin&Sprit (2008)។ ក្រុមហ៊ុន Pernod Ricardជាក្រុមហ៊ុនមួយក្នុងចំណោមម៉ាកសញ្ញាដែលល្បីល្បាញជាងគេក្នុងវិស័យផលិតស្រាដែលមានដូចជា: Absolut Vodka, Ricard pastis, Ballantine’s, Chivas Regal, Royal Salute និង The Glenlivet Scotch whiskies, Jameson Irish whiskey, Martell cognac, Havana Club rum, Beefeater gin, Malibu liqueur, Mumm និង Perrier-Jouët champagnes, និងJacob’s Creek, Brancott Estate, Campo Viejo និង Kenwood wines៕
3http://image.freshnewsasia.com/2018/118/fn-2019-06-06-18-01-32-0.jpg