(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៤ករណី ក្នុងនោះករណីប្រើប្រាស់១១ករណី និងជួញដូរ១៣ករណី ឃាត់ខ្លួនជនសង្ស័យ៦៦នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣,៤៧៤ករណី ឃាត់មនុស្ស៧,៤១៤នាក់ (ស្រី៥៦៧នាក់) ក្នុងនោះមានជនបរទេស ១៦៧នាក់ផងដែរ៕