(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះបានបញ្ជាក់ឲ្យដឹងថា ខ្លួនទើបអនុម័តគ្រោងវិនិយោគបើករោងចក្រថ្មីចំនួន៥កន្លែង សរុបទុនវិនិយោគជាង៥០០លានដុល្លារអាមេរិក។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃនេះ គម្រោងវិនិយោគទាំង៥នោះរួមមាន៖
១៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទ របស់ក្រុមហ៊ុន KAM CHING (CAMBODIA) CRAFTS & GIFTS CO.,LTD ដោយពុំមានការលើកទឹកចិត្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣២០កន្លែង។
២៖ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន PHAT PHNOM PENH CO., LTD គម្រោងសាងសង់សួនទឹកកំសាន្ត ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៥៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧១៥កន្លែង។
៣៖ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ZHI XU INVESTMENT CO., LTD. គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៣បន្ទប់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៣៩កន្លែង។
៤៖ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ZHI XIN INVESTMENT CO., LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន៣២៤បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១១១.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤,៩៦០កន្លែង។
៥៖ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន PRINCE TIAN XI WAN CO., LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣៩៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣០៤.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤,៨៦០កន្លែង៕