(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យគម្រោស្ថាបនាផ្លូវបេតុងថ្មី០១ខ្សែ ប្រវែង ៣៧៥ម៉ែត្រ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋទាំងអស់។
ជាក់ស្ដែង នៅថ្ងៃនេះ រដ្ឋបាលខណ្ឌ បានដឹកនាំមន្ត្រីរាជការ ចុះពិនិត្យគម្រោងស្ថាបនាផ្លូវនេះទៀត ដែលជាសមិទ្ធផលថ្មី ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រួលដល់ការធ្វើដំណើរ និងបង្កើនសោភណ្ឌភាពនៃការរស់នៅ ផងដែរ។
លោក នុត ពុធដារ៉ា ក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ ក្រោមការដឹកនាំ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ជូនប្រជាពលរដ្ឋផងដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋ អបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរដល់ការលំបាករបស់ពួកគាត់៕