Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ត្រីម្នាក់ និងកូនពីរនាក់ ត្រូវរន្ទះបាញ់របួសធ្ងន់ នៅស្រុកសំបូរ ខេត្តក្រចេះ

06-06-2019 16:36

(ក្រចេះ)៖ គ្រោះធម្មជាតិមួយបានកើតឡើងដោយរន្ទះបាញ់ ស្ត្រីម្នាក់ និងកូនតូចចំនួនពីរនាក់ រងរបួសជាទម្ងន់ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិតទេ។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិកែងប្រសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។

លោក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានឲ្យដឹងថា ករណីរន្ទបាញ់នេះ ខណៈពេលមេឃកំភ្លៀងខ្លាំង ហើយជនរងគ្រោះទាំងបីនាក់ម្ដាយកូននៅក្រោមផ្ទះ ហើយរន្ទះបានបាញ់អង់ទែនទូរទស្សន៍ បណ្ដាលឲ្យត្រូវទាំងបីនាក់ម្ដាយកូនតែម្ដង។

បើអធិការនគរបាលស្រុកសំបូរ ជនរងគ្រោះទាំងបីនោះ ទី១៖ ឈ្មោះ ប៊ិ ចន្ធូ ភេទស្រី អាយុ៣៣ឆ្នាំត្រូវ ជាម្ដាយ រងរបួសធ្ងន់ និងទី២៖ ឈ្មោះ ឆៃ លីណា ភេទស្រី អាយុ១៤ឆ្នាំ រងរបួសស្រាល និងឈ្មោះ ឆៃ តាំងវ៉ាន់ ភេទស្រី អាយុ៤ឆ្នាំ រងរបួសស្រាល។

លោកអធិការរូបនោះ បញ្ជាក់ទៀតថា ក្រោយកើតហេតុចុះទៅពិនិត្យ ឃើញស្នាមឆេះខ្សែអង់ទែនទូរទស្សន៍ ហើយក៏សន្និដ្ឋានថា រន្ទះបាញ់អង់ទែនទូរទស្សន៍ តែមនុស្សនៅជិតបណ្ដាលរងរបួស។ បច្ចប្បន្នជនរងគ្រោះទាំង៣នាក់ កំពុងសង្រ្គោះនៅមណ្ឌលសុខភាពស្រុកសំបូរ៕