(ភ្នំពេញ)៖ ម្ចាស់ជយលាភីលេខ១ ក្នុងកម្មវីធីប្រកួតសម្រស់ឯកវាយនភណ្ឌលោក លឿង វិសាល ត្រូវបានផ្ដល់ឱកាសការងារពី ក្រុមហ៊ុនទ្រូម៉ាន់នី ដោយក្លាយជាអ្នកផ្សព្វផ្សាយកម្មវិធីថ្មី របស់ក្រុមហ៊ុន គឺកម្មវិធី «ប្រមូសិនថ្មី ផ្ញើលុយ ឈ្នះលុយ»។
នេះជាឱកាសការងារមួយ ដែលក្រុមហ៊ុនទ្រូម៉ាន់នី បានផ្ដល់ជូនដល់ម្ចាស់ជយលាភីរូបនេះ ដោយក្នុងនោះ លោក លឿង វិសាល ផ្សព្វផ្សាយនៅលើលើខិត្តប័ណ្ណរបស់ទ្រូម៉ាន់នី ជាច្រើន។
លោក លឿង វិសាល ឲ្យដឹងថា «តាំងពីទទួលបានជយលាភីលេខ១មក ពុំទាន់មានក្រុមហ៊ុនណាទាក់ទងមកខ្ញុំ ដើម្បីផ្សព្វផ្សាយនោះទេមានតែក្រុមហ៊ុនទ្រូម៉ាន់នី បានឧបត្ថម្ភប្រាក់ចំនួន២លានរៀល សម្រាប់ម្ចាស់ជ័យលាភី ហើយក៏ជាក្រុមហ៊ុនដំបូង ដែលបានផ្តល់ឱកាសការងារឲ្យខ្ញុំ ក្លាយជាអ្នកផ្សព្វផ្សាយកម្មវិធីរបស់ទ្រូម៉ាន់នី ប្រមូសិនថ្មី ផ្ញើលុយ ឈ្នះលុយ»។
លោក កូ ប៊ុនសុង នាយកផ្នែកលក់ក្រុមហ៊ុនទ្រូម៉ាន់នី បានឲ្យដឹងថា កម្មវិធីចែកលុយសុទ្ធជូនអតិថិជននេះ មានទឹកប្រាក់រហូតដល់១,០០០លានរៀល ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩តទៅ។
លោកបន្ដថា ការផ្តល់ជូននេះ សម្រាប់អតិថិជនដែលតែងតែផ្ញើលុយ តាមបណ្តាភ្នាក់ងារច្រើនជាងគេទូទាំងប្រទេស ហើយកាន់តែពិសេសជាងនេះទៀតនោះ គឺអតិថិជនអាចដកប្រាក់បានភ្លាមពីក្រុមហ៊ុនទ្រូម៉ាន់នី ជាមួយភ្នាក់ងារផ្ទាល់តែម្តង៕