(ភ្នំពេញ)៖ ខ្សែភាពយន្តរឿង X-MEN DARK PHOENIX ដែលជាខ្សែភាពយន្តដ៏ល្បីល្បាញ ក្នុងចំណោមខ្សែភាពយន្ត ដែលល្បីៗនៅទូទាំងពិភពលោក បានចាប់ផ្តើមបើកសម្ពោធចាក់បញ្ចាំងវគ្គទី១២ ជាផ្លូវការហើយ នាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅរោងភាពយន្ត Major Cineplex by Smart នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ។
លោក នី ដារ៉ាណន់ អ្នកតំណាង Studio 20 Century បានថ្លែងថា ខ្សែភាពយន្តX-MEN DARK PHOENIX នេះ ជាខ្សែភាពយន្តដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិជន ដែលនិយមទស្សនារឿងបែបវិទ្យាសាស្ត្រ។
ខ្សែភាពយន្តX-MEN DARK PHOENIX នេះ បានដឹកនាំផលិតដោយលោក សាយមិន ឃីងវើក ដោយបានប្រើប្រាស់ថវិកា ដើម្បីថតអស់ប្រមាណ២០០លានដុល្លារ ហើយការបានចាក់ផ្សាយនៅលើនេះ គឺជាខ្សែភាពយន្តលើទី១២ ជាមួយនឹងឈុតឆាតប្រកបដោយអភិនីហារ ប្រយុទ្ធគ្នាស្ទើរតែគ្រប់ឈុតឆាកតែម្តង។
លោក នី ដារ៉ាណន់ បានបញ្ជាក់ទៀតថា រឿង X-MEN DARK PHOENIX ភាគមុន គឺមិនទាន់បានបញ្ចប់រឿងរ៉ាវទាំងស្រុងនោះទេ ដោយឡែកភាគទី១២នេះ នឹងបិទបញ្ចប់រាល់គ្រប់ឈុតឆាកទាំងអស់នៃសាច់រឿងមុនៗ ហើយវគ្គនេះជាវគ្គមួយដ៏ធំបំផុត នៃខ្សែស្រឡាយរឿង X-MEN នេះ។ រឿងនេះនឹងធ្វើឱ្យអ្នកទស្សនា ទទួលបានភាពរំជើបរំជួល ទៅតាមសាច់រឿងគ្រប់ឈុតឆាកប្រយុទ្ធ និងលក្ខណៈពិសេសៗនៃបច្ចេកទេសថ្មី ដែលរោងភាពយន្ត Major Cineplex by Smart បានផ្តល់ជូន។
សូមបញ្ជាក់ដែរថា ខ្សែភាពយន្ត X-MEN DARK PHOENIX នេះបានចាប់ផ្តើមចាក់បញ្ចាំងហើយ ដោយមានការបញ្ចុះតម្លៃយ៉ាងពិសេស សម្រាប់អតិថិជន មានដែលមានកាត Smart VIP សម្រាប់សំបុត្រកុន 3D និងទទួលបានការបញ្ចុះតម្លៃរហូតដល់៥០% កាន់តែពិសេសទៀតនោះ សម្រាប់សិស្សគ្រាន់តែបង្ហាញកាតសិស្ស សម្រាប់ការមើលកុន 4DX កៅអីមុខត្រឹមតែ៧ដុល្លារ និងកៅអីក្រោយត្រឹមតែ៩ដុល្លារតែប៉ុណ្ណោះ៕