(ភ្នំពេញ)៖ អ្នកស្រី ថោង សំអឿន អាយុ៥១ឆ្នាំ មានទីលំនៅផ្ទះលេខ ៦៦៩A ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីស្រែ ទំហំ១,៦៨០ម៉ែត្រការ៉េ ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ និងបានដាក់ពាក្យបណ្តឹងជូនចៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រួចរាល់ហើយ។
អ្នកស្រី ថោង សំអឿន បានឲ្យដឹងថា ដីរបស់ខ្លួនមានព្រំប្រទល់ខាងជើងទល់នឹង ផ្លូវលំ ខាងត្បូងទល់នឹង ខាត់ សំណាង ខាងកើតទល់នឹង ឯម សាត, កើត សុភ័ក្រ ខាងលិចទល់នឹង ឡូត៍លេខ៨៩.៦៩.៤៩.១៣។
បើតាមអ្នកស្រី ករណីបាត់នេះ ដោយសាររុះរើផ្ទះ ពុំមានពាក់ព័ន្ធ និងការបញ្ចាំ ឬលក់ទៅឲ្យជនណាម្នាក់ឡើយ។ នាងខ្ញុំ បានដាក់ពាក្យបណ្តឹងជូន លោកចៅសង្កាត់ព្រៃវែង រួចហើយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦៕