(ភ្នំពេញ)៖ ចំពោះដំណាំនៅតាមតំបន់នានា ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺទាមទារឲ្យកសិករ ឬម្ចាស់ចំការទាំងអស់ មានការយល់ដឹងពីបញ្ហាថែទាំ ក៏ដូចជាការជ្រើសរើសជីយកមកប្រើប្រាស់ ដើម្បីជាជំនួយដល់ការដាំដុះ ឲ្យទទួលបានទិន្នផលច្រើន មិនថា ជាដំណាំប្រទេសហូបផ្លែ ឬដំណាំអ្វីនោះទេ។
បើតាមការលើកឡើងរបស់កសិករម្នាក់ ដែលលោកបានទទួលទិន្នផលល្អ និងមានបទពិសោធន៍ក្នុងវិស័យកសិកម្មជាជ័រកៅស៊ូ គឺលោក ទ្រិ វ៉ន រស់នៅភូមិទំពាំងឫស្សី ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានថ្លែងថា បច្ចុប្បន្នលោកមានចំការកៅស៊ូចំនួន ៥ហិកតា ហើយកៅស៊ូរបស់លោកមានអាយុ៧ឆ្នាំមកហើយ ហើយការដាំដើមកៅស៊ូរបស់លោកដំបូង គឺលោកបានជ្រើសរើសដើមកៅស៊ូណា ដែលមានដើមថ្លោសល្អ និងមានស្លឹកធំៗ ដោយលោកបានទទួលផលពីចំការនេះចំនួន១តោនកន្លះ ក្នុងមួយខែផងដែរ។
លោកបានបញ្ជាក់ថា កាលពីមុខ គឺលោកបានជ្រើសរើសជីគីមីមកប្រើប្រាស់ ក្នុងចំការរបស់ខ្ញុំ តែនៅពេលដែលប្រើជីគីមីនោះ វាធ្វើឲ្យដីរបស់យើងរឹងឡើងក្ដាំងគ្មានជីជាតិ ហើយវាមិនមានជន្លេនអីទេ តែនៅពេលដែលលោកបានជ្រើសរើស «ជីធម្មជាតិជប៉ុនសញ្ញាផែនដី» រយៈពេលជាង៤ឆ្នាំមកនេះ គឺវាមានការខុសប្លែកគ្នា ដូចជាធ្វើឲ្យដីយើងធូរមានជីជាតិ មានសត្វជន្លេន សំបកកៅស៊ូក្រាស់ល្អ និងធ្វើឲ្យដើមកៅស៊ូរបស់យើងចេញជ័របានច្រើនផងដែរ។
លោកបានបន្តថា «ចំពោះការដាក់ជីវិញ ជាដំបូង គឺយើងធ្វើការរាស់ដីទៅតាមរងនៅក្នុងចំការ រួមចាប់ផ្ដើមរួយជីទៅតាមកន្លែង ដែលរាស់ឲ្យសព្វល្អ ទើបយើងចាប់ផ្ដើមកាយដីកប់វិញ ហើយការដាក់ជីនេះ គឺយើងអាចដាក់នៅដើមឆ្នាំចំនួន១ដង តែប្រសិនបើយើងមានលទ្ធិភាព យើងអាចដាក់១ដងទៀត នៅចុងឆ្នាំក៏បានផងដែរ»។
ម្ចាស់ចំការមួយរូបទៀតមានឈ្មោះ រ៉ុង វ៉ូ ដែលជាម្ចាស់ចំការឈើហូបផ្លែ ស្ថិតនៅក្នុងភូមិរោងចក្រ ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា សព្វថ្ងៃនៅក្នុងចំការរបស់លោក មានដើមឈើហូបផ្លែចំនួន៣ប្រភេទដូចជា ធុរេន, សាវម៉ាវ, និងមង្ឃុត ដែលដំណាំទាំង៣នេះ លោកបានជ្រើសរើសយក «ជីធម្មជាតិជប៉ុនសញ្ញាផែនដី» សម្រាប់ប្រើប្រាស់ក្នុងចំការផងដែរ។
លោកបានបញ្ជាក់ថា «ការដាក់ជីប្រភេទជីធម្មជាតិសញ្ញាផែនដីនេះ គឺថាដាក់ភ្លាមវាមិនដឹងភ្លាមនោះទេ តែដល់ពេលយើងដាក់ជីនេះយូៗទៅ វានឹងធ្វើឲ្យដីរបស់យើងផុសល្អ និងមានជន្លេន ហើយដើមឈើហូបផ្លែរបស់យើងនឹងល្អទៅៗផងដែរ។ ចំពោះការដាក់ជីរបស់ខ្ញុំ គឺខ្ញុំដាក់ជីចំនួនពីរដង ដូចជានៅពេលដែលយើងប្រមូលផលហើយ ហើយដាក់ជីនេះយើងមើលទៅលើដើម ប្រសិនបើដើមធំ គឺយើងដាក់ជីចំនួន៥គីឡូ ហើយបើដើមតូច គឺយើងដាក់៤ទៅ៣គីឡូទៅតាមប្រភេទដើម តែប្រសិនបើទើបតែដាក់ដាំ គឺយើងត្រូវដាក់ជីនេះទ្រាប់ពីក្រោមផងដែរ»។
តាមការពិសោធន៍នៃការដាក់ជីរបស់លោកជាច្រើនឆ្នាំមកនេះ គឺលោកបានថ្លែងថា ជីប្រភេទជីធម្មជាតិជប៉ុនសញ្ញាផែនដីនេះ គឺវាអាចជួយដល់ដំណាំលោកបានច្រើនណាស់ ដូចជាទី១៖ ជួយឲ្យដំណាំបានល្អ, ទី២៖ ជួយកាត់បន្ថយជំងឺទៅលើដំណាំ, ទី៣៖ ជួយឲ្យគុណភាពផ្លែឈើមានរសជាតិឆ្ងាញ់, និងទី៤៖ ជួយការពារសត្វល្អិតថែមទៀតផង។
លោកឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុនជីធម្មជាតិជប៉ុន សញ្ញាផែនដី បានលើកឡើងថា ជីធម្មជាតិជប៉ុនសញ្ញាផែនដីនេះ ដំបូងឡើយយើងនាំចូលទាំងស្រុងពីប្រទេសជប៉ុន ប៉ុន្តែបច្ចុប្បន្ននេះយើងបានបើករោងចក្រផលិតជីធម្មជាតិដោយខ្លួនឯង ដែលមានទីតាំងនៅផ្លូវលេខ៥១ ជិតឧដុង្គ ខេត្តកំពង់ស្ពឺ។ លោកបន្តថា មិនត្រឹមតែផ្គត់ផ្គង់ប្រទេសកម្ពុជានោះទេ រោងចក្រផលិតជីនេះ អាចផ្គត់ផ្គង់ការនាំចេញទៅប្រទេសឡាវ, វៀតណាម, ភូមា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពិន និងប្រទសជប៉ុន។
លោកបន្ថែមថា អត្ថប្រយោជន៍នៃធម្មជាតិនេះគឺ ជួយឲ្យដីធូរ, បានទន្និផលច្រើន, ស្រូវអត់ស្កក, អត់សូវមានជំងឺសត្វល្អិត, ស្រូវ និងដំណាំផ្សេងៗធននឹងជំងឺផ្សេង ព្រមទាំងជួយកាត់បន្ថយការប្រើប្រាស់ថ្នាំពុល ជួយឲ្យអង្ករមានក្លិនក្រអូប និងផលដំណាំមានរសជាតិឆ្ងាញ់ ហើយជីធម្មជាតិនេះចិញ្ចឹមដីបានយូរជាងជីដែលមានជាតិគីមី។
សូមជម្រាបថា ដើម្បីស្វែងយល់ពីធម្មជាតិជប៉ុនសញ្ញាផែនដី អាចចូលក្នុង Facebook ឈ្មោះ «ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី» ឬ https://www.facebook.com/cambodiaagriculture/ ៕