(ភ្នំពេញ)៖ គិតពីពេលចាប់ផ្ដើមរហូតដល់ ដំណាច់ខែឧសភា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋទូទាំងប្រទេសបាន ចំនួន៥,២២៤,២៤៨ ប័ណ្ណហើយ ដែលស្មើនឹង ៧៤.៦ភាគរយ នៃក្បាលដីប៉ាន់ស្មានសរុប ៧លានក្បាលដី។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងចំណោមចេញប័ណ្ណកម្មសិទ្ធិ ដែលក្រសួងបានចេញជូនប្រជាពលរដ្ឋមាន
* ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៤,៦០៧,៨៤២ប័ណ្ណ
* ការចុះបញ្ជី ដាច់ដោយដុំសម្រេចចេញប័ណ្ណបាន ៦១៦,៤០៦ ប័ណ្ណ ក្នុងនោះមាន
- ដីរដ្ឋបាន ១,៧៧៧ ប័ណ្ណ ទំហំ ៧៣៦,៥៦៥ ហិកតា
- ដីឯកជន បាន ៦១៣, ៩៤៥ ប័ណ្ណ
- ដីសហគមន៍ជនជាតិដើមភាគតិចបាន ២៤ សហគមន៍ ស្មើ ៦៨៤ ប័ណ្ណ ទំហំ ២២,៦៨២ ហិកតា ស្មើ ២,៥៦៨ គ្រួសារ។

របាយការណ៍ដដែលបានបង្ហាញទៀតថា ដោយឡែក ករណីវិវាទសរុបដែលប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង ទាំងនៅអាជ្ញាធរជាតិ នៅគណៈកម្មការសុរិយោដី និងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានចំនួន ១១ ៩៩៤ ករណី ក្នុងនោះបានដោះស្រាយចប់ចំនួន ៩,៨៧១ ករណី និងកំពុងបន្តដោះស្រាយចំនួន ២,១២៣ករណី៕

ខាងក្រោមនេះជារបាយការណ៍របស់ក្រសួងរៀបចំដែនដី៖