(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៦៩៥គ្រឿង រកឃើញល្មើសច្បាប់៧០០គ្រឿង (ម៉ូតូ៣៣%) អប់រំ២៣២គ្រឿង និងផាកពិន័យ៤៦៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៥ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន១,០១៣គ្រឿង, អប់រំ១២៣គ្រឿង និងផាកពិន័យ៣០៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៩,៩៧៣គ្រឿង រកឃើញយានយន្តល្មើស៣,១១៩គ្រឿង (ម៉ូតូ៣២%) ក្នុងនោះអប់រំ ៩៩៣គ្រឿង និងផាកពិន័យ២,១២៦គ្រឿង៕