(ភ្នំពេញ)៖ ពិតជាពិសេសអតិថិជនទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់ខុនដូភ្លាមៗតែម្ដង ដោយគ្រាន់តែជាវគម្រោងណាមួយរបស់បុរី ប៉េង ហួត។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមប្រធានបទ «រស់នៅជាមួយឧត្តមភាពបែបធម្មជាតិ» ពីបុរី ប៉េង ហួត ដែលនឹងប្រារព្ធឡើងនៅទីតាំង ទល់មុខផ្ទះគំរូវីឡា King A ក្នុងគម្រោង បុរី ប៉េង ហួត ដឹ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ចំងាយត្រឹមតែ៥នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។

ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី០៧-០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីយប់ និងបើកជូនសាធារណជនចូលរួមដោយសេរី។

ជាក់ស្ដែង សម្រាប់សាធារណជន ដែលមានវត្តមានក្នុងកម្មវិធីនេះ នឹងមានឱកាសឈ្នះតារា សំណាងទី១ដែលរួមមាន៖ ទូរសព្ទដៃ iPhone XS Max ចំនួន៩គ្រឿង ព្រមទាំងរង្វាន់ជាច្រើនទៀត។ ដោយឡែកសម្រាប់អតិថិជនគ្រាន់តែជាវផ្ទះពីគម្រោងដឹស្តា មេរាហ្កាដិន ឬគម្រោងណាមួយរបស់បុរី ប៉េង ហួត នឹងអាចឈ្នះតារាសំណាងទី២ យូនីត ខុនដូ ដ៏ទំនើបទាន់សម័យ ព្រមទាំងបំពាក់គ្រឿងសង្ហារឹមរួចជាស្រេច និងស្ថិតនៅក្នុងតំបន់ប្រជុំជនថែមទៀតផង។

នេះជាការផ្តល់ជូនដ៏អស្ចារ្យ ហើយសាធារណជនទាំងអស់នឹងអាចទទួលបាន តារាសំណាង៣ផ្សេងទៀតក្នុងព្រឹត្តការណ៍នេះផងដែរ។ រួសរាន់ឡើងការផ្តល់ជូននេះ មានត្រឹមតែ៣ថ្ងៃតែប៉ុណ្ណោះចាប់ពីថ្ងៃទី០៧-០៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។

សូមជម្រាបថា ស្របពេលជាមួយគ្នានេះលោកអ្នកនឹងទទួលបាន សេវាកម្មប្រាក់កម្ចី, លំនៅឋាន ពីធនាគារជាច្រើនជម្រើសជាមួយនឹងអត្រាការប្រាក់ដ៏សមរម្យ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ៖ ០១៥ ៩០ ៦៧ ៨៩ ឬEmail: [email protected] ឬគេហទំព័រ Facebook: www.facebook.com/boreypenghuothgroup៕