(ភ្នំពេញ)៖ ក្នុងឱកាសខួបលើកទី៧០ឆ្នាំ នៃទិវាកុមារអន្តរជាតិ បងប្អូនក្រុមម៉ូតូធំ MBW Motorcycle Club Cambodia បាននាំយកអង្ករ៤តោន, គ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សាមួយចំនួនជូនដល់កុមារកំព្រា នៅមណ្ឌលទារក និងកុមារជាតិ។

ក្រោមគំនិតផ្តួចផ្តើមរបស់លោក ទៀ សុខា ដែលជាប្រធានកិត្តិយស BMW Motorcycle Club Cambodia លោក ឈួន សុធារិទ្ធ គណៈកម្មាធិការក្លឹបម៉ូតូ BMW បានដឹកនាំសមាជិកក្រុមម៉ូតូធំនាចុងសប្តាហ៍នេះ នាំយកអង្ករតោន គ្រឿងឧបភោគបរិភោគ សម្ភារសិក្សា និងថវិកាមួយចំនួនជូនដល់កុមារកំព្រានៅមណ្ឌលទារ និងកុមារជាតិ៕