(ភ្នំពេញ)៖ ស្ដ្រីម្នាក់ឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ ត្រូវបានក្រុមគ្រួសារកំពុងប្រកាសស្វែងរក ដោយរូបគាត់បានបាត់ចេញពីផ្ទះ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យុវតី ពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ ដែលត្រូវជាកូនស្រី ស្ដ្រីដែលបាត់ខ្លួនបានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក៏ដូចជា ប្រជាពលរដ្ឋប្រសិនបើជួបម្ដាយរបស់ខ្លួន សូមធ្វើការទំនាក់ទំនងមកលេខទូរស័ព្ទ 012877826, 016808181៕