(ភ្នំពេញ)៖ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា បានប្រគល់ខុនដូរ ជូនម្ចាស់ផ្ទះទាំងអស់ប្រកបដោយជោគជ័យ ដោយបាននាំមកនូវភាពសោមនស្សរីករាយ សម្រាប់ម្ចាស់ផ្ទះទាំងអស់ ជាមួយនឹងការត្រួតពិនិត្យខុនដូ និងដំណាក់កាលផ្សេងទៀត ប្រកបដោយភាពលំដាប់លំដោយ ដើម្បីឆ្លើយតបទៅនឹងការត្រួតពិនិត្យខុនដូប្រកបដោយស្តង់ដារខ្ពស់ក្រុមហ៊ុន ព្រីនស៍ ប្រផឹធី មេនេចម៉ិន បានត្រួតពិនិត្យខុនដូនីមួយៗ នៅក្នុងអគារដោយម៉តចត់ ដើម្បីធានានូវការប្រគល់ផ្ទះប្រកប ដោយភាពល្អឥតខ្ចោះដល់ម្ចាស់ផ្ទះទាំងអស់។
ពីធីប្រគល់ខុនដូរនេះធ្វើឡើងនាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងខុនដូនៃគម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា ដោយមានភាពអ៊ូអរ និងអធឹកអធម ជាមួយនឹងព្រឹត្ដិការណ៍ដ៏មានសារៈសំខាន់ ក្នុងការសម្រេចបាននូវគម្រោងផែនការ មជ្ឈមណ្ឌលពាណិជ្ជកម្ម «ភ្នំពេញ ស៊ីប៊ីឌី» ខណៈដែលព្រីនស៍ ម៉ូឌើន ផ្លាហ្សា ជាផ្នែកមួយយ៉ាងសំខាន់នៃ ភ្នំពេញ ស៊ីប៊ីឌី។
នៅក្នុងដំណើរការនៃការប្រគល់ខុនដូ ក្រុមការងារបានរំលឹកយ៉ាងម៉ត់ចត់ទៅកាន់ម្ចាស់ផ្ទះអំពីបញ្ហា ដែលត្រូវកត់សម្គាល់ក្នុងដំណើរការត្រួតពិនិត្យ ព្រមទាំងស្តាប់ដោយយកចិត្តទុកដាក់ នូវមតិរបស់សមាជិកគ្រួសារនីមួយៗ ក៏ដូចជាទទួលខុសត្រូវចំពោះការទុកចិត្តពីម្ចាស់ផ្ទះគ្រប់រូបផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏ទទួលបាននូវការពេញចិត្ត ពីម្ចាស់ផ្ទះទាំងអស់។
លោកស្រី យ៉ាង ដែលជាម្ចាស់ខុនដូមួយរូបបាននិយាយថា ចាប់ពីពេលដែលលោកស្រី បានទិញខុនដូរហូតមកដល់ការប្រគល់ខុនដូនេះ សេវាកម្មដែលប្រកបដោយភាពជំនាញរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានដិតជាប់ក្នុងអារម្មណ៍របស់លោកស្រីយ៉ាងខ្លាំង ដែលនេះជាហេតុផលដ៏សំខាន់មួយ ដែលលោកស្រីជ្រើសរើសយកគម្រោង ព្រីនស៍ ម៉ូឌើន ផ្លាហ្សា។
លោកស្រីបានបន្ថែមថា លើសពីនេះទៀតនោះ គម្រោងនេះមានទីតាំងល្អ និងស្ថិតក្នុងគម្រោងផែនការមជ្ឈមណ្ឌលពាណិជ្ជកម្ម ភ្នំពេញ ស៊ីប៊ីឌី បានធ្វើឲ្យលោកស្រីមានការរំពឹងទុកថា តម្លៃនៃគម្រោងនឹងមានការកើនឡើងជាលំដាប់។ តាមរយៈការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា បានព្យាយាមអស់ពីសមត្ថភាពលើគ្រប់ដំណើរការនៃការសាងសង់ រួមទាំងការរៀបចំគម្រោងការទិញសម្ភារៈ ការសាងសង់ និងការតុបតែង។
សូមបញ្ជាក់ថា ព្រីនស៍ ម៉ូឌើន ផ្លាហ្សា បានចាប់បើកការដ្ឋាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់គ្រោងឆ្អឹងអគារនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ និងប្រគល់ផ្ទះដោយជោគជ័យនៅថ្ងៃនេះផងដែរ។ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា កសាងជីវិតឲ្យកាន់តែប្រសើរ ជាមួយនឹងគុណភាពដ៏ល្អឥតខ្ចោះ ដោយមិនគិតពីការចំណាយពេលវេលា និងថ្លៃដើម ព្រមទាំងគោរពតាមលក្ខខណ្ឌតម្រូវនៃសំណង់ ដែលប្រកបដោយគុណភាពខ្ពស់។ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ផ្កាយ
ការប្រគល់ផ្ទះនេះ គ្រាន់តែជាការចាប់ផ្តើមនៃជីវិតរស់នៅប្រកបដោយផាសុកភាពប៉ុណ្ណោះ ចំពោះការគ្រប់គ្រង និងថែរក្សាបន្ទាប់ពីការប្រគល់ផ្ទះ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា មានផ្ដល់ជូននូវសេវាកម្មភ្នាក់ងារជួល និងលក់ជាពិសេសដើម្បីដោះស្រាយបញ្ហាសម្រាប់ម្ចាស់ផ្ទះ និងជៀសវាងការព្រួយបារម្ភទាំងឡាយ។ ការបម្រើសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ២៤ម៉ោងក្នុងមួយថ្ងៃ ដោយមានផ្តល់នូវសេវាកម្មសម្អាតបន្ទប់ និងសេវាកម្មបែបសណ្ឋាគារលំដាប់ផ្កាយ៥ ដើម្បីនាំមកនូវជីវិតរស់នៅប្រកបដោយផាសុកភាព ជូនដល់ម្ចាស់ផ្ទះគ្រប់រូប។
បន្ទាប់ពីការប្រគល់ខុនដូប្រកបដោយជោគជ័យ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា នឹងក្លាយជាលំនៅដ្ឋានប្រកបដោយគុណភាពខ្ពស់របស់វរជនទីក្រុង និងជាមូលដ្ឋានសហគ្រិនថ្មីនៃទីក្រុងភ្នំពេញ ដែលនាំមកបន្ថែមទៀតនូវភាពរឹងមាំ និងភាពអស្ចារ្យនៃ “ភ្នំពេញ ស៊ីប៊ីឌី”។ បន្ថែមពីនេះ មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ព្រីនស៍ ហេភីនេស ផ្លាហ្សា (ចាប់ដំណើរការក្នុងពេលឆាប់ៗនេះ) និងព្រីនស៍ ថាម ផ្លាហ្សា (ស្ថិតក្នុងគម្រោង) រួមជាមួយ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ផ្តល់នូវតម្លៃ និងជីវិតរស់នៅបែបទីក្រុងសម្រាប់អភិជន និងបង្កើនការអភិវឌ្ឍនៃភ្នំពេញ ស៊ីប៊ីឌី ឲ្យកាន់រុងរឿងជាលំដាប់។ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ចូលរួមជួយជំរុញ ភ្នំពេញ ស៊ីប៊ីឌី ឲ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មជាន់ខ្ពស់ លំដាប់កំពូលរបស់ប្រទេសកម្ពុជា និងជា និមិត្តរូប នៃជីវិតរស់នៅលំដាប់ខ្ពស់ ក៏ដូចជាការវិនិយោគលំដាប់ខ្ពស់នៅរាជធានីភ្នំពេញ។
សូមជម្រាបដែរថា បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ៤ឆ្នាំកន្លងមក ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ នៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងនាំមុខគេក្នុងការអភិវឌ្ឍទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ក្រុមហ៊ុនបានវិនិយោគជាទឹកប្រាក់សរុបជាង ២ពាន់លានដុល្លារអាមេរិក ដោយមានដីបម្រុងទំហំជាង ១,២០០ហិកតា ដែលអាចអភិវឌ្ឍបានជាង ២០លានម៉ែត្រការ៉េ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣០ ក៏ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុននាំមុខក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់នៅកម្ពុជា។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តប្រកាន់ភ្ជាប់នូវចក្ខុវិស័យនៃ «ការកសាងជីវិតឲ្យកាន់តែប្រសើរ» ដើម្បីបង្កើតជាលំនៅដ្ឋានគំរូនៅកម្ពុជា ដោយស្របតាមការអភិវឌ្ឍនៃទីក្រុង៕