(ភ្នំពេញ)៖ ភ្លៀងមួយមេលាយឡំនឹងខ្យល់កន្រ្តាក់បោកបក់យ៉ាងខ្លាំង បានកួចប៉ើងដំបូលអគាររោចក្រកាត់ដេរមួយកន្លែង យីហោ «FTEO» កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ បណ្ដាលឱ្យកម្មការិនីជិត ១០នាក់រងរបួស ព្រមទាំងរលំបង្គោលភ្លើង និងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ១៩ដើម ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិថ្មដា និងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
មន្រ្តីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀង១ មេធំហើយបានលាយឡំមកជាមួយខ្យល់កន្រ្តាក់យ៉ាងខ្លាំងថែមទៀត ដែលជាហេតុធ្វើឱ្យដំបូលរោចក្រកាត់ដេររោងចក្រ «FTEO» នេះប៉ើងខូចខាតខ្ទេចខ្ទីរ។ ចំណែកទ្វាររោងចក្រ បានដួលរលំផងដែរ ហើយតាមសន្តិសុខយាមនៅទីនោះ បានប្រាប់កម្លាំងប្រជាការពារថា មានកម្មការិនីជិត ១០នាក់ បានរងរបួសនៅក្នុងហេតុការណ៍នោះ។
ប៉ុន្តែគ្រោះធម្មជាតិនេះ មិនបានបង្កឱ្យមានអ្នករងរបួសឡើយ តែបង្គោលថ្ម ១ដើម បានសង្កត់លើរថយន្តសណ្ដោងដឹកទំនិញ១គ្រឿងជាប់តែម្ដង៕