(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញវីដេអូ ធ្វើបទវិភាគអំពីមូលហេតុក្រុមគាំទ្រអតីតបក្សប្រឆាំង ទទួលការបរាជ័យក្នុងការប្រឆាំងវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសជប៉ុន។
ការចេញវីដេអូរបស់មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសកូរ៉េ បានបរាជ័យក្នុងគោលបំណងប្រកាសធ្វើបាតុកម្ម ប្រឆាំងវត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេច និងគណៈប្រភិភូ ទៅចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្ដីពីអនាគតរបស់អាស៉ី ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕
ខាងក្រោមនេះ ជាវីដេអូវិភាគរបស់រដ្ឋលេខាធិការក្រសួងព័ត៌មាន៖