(កំពង់ស្ពឺ)៖ កម្មការិនីរោងចក្រម្នាក់ឈ្មោះ ស៊ន ស្រីនិច ក្លាយជាអ្នកមានសំណាងធំបំផុត ពុំធ្លាប់មានប្រចាំភូមិត្រពាំងមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រោះតែបានឈ្នះរង្វាន់រហូតដល់ ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក។
កម្មការិនីរោងចក្ររូបនេះ ថ្លែងថា «ពីដើមមក មិនដែលមានអ្នកណាត្រូវរង្វាន់ធំអ្វីនៅភូមិខ្ញុំឡើយ មិនថាផលិតផលដទៃក៏ដោយ ហើយដល់ពេលត្រូវរង្វាន់ធំអញ្ចឹង ទៅណាមកណាក៏គេមើលដែរ ហើយសួរនេះសួរនោះរហូត»។
ស្រីនិច បានបញ្ជាក់ថា នាងជាប់ចិត្តនឹងរសជាតិភេសជ្ជៈប៉ូវកម្លាំង វើក ហើយនាងតែងញ៉ាំភេសជ្ជៈរាល់ព្រឹក មុនពេលចេញទៅធ្វើការ ដោយសារវាជួយនាងកាត់បន្ថយភាពនឿយហត់ និងជំនួយស្មារតី។
ស្រីនិចបានបន្ថែមទៀតថា «តាមពិត ខ្ញុំញ៉ាំមិនទាំងរំពឹងថាគេដាក់រង្វាន់ផងទេ ហើយនៅពេលត្រូវរង្វាន់ដោយចៃដន្យអញ្ចឹង ធ្វើឲ្យខ្ញុំសែនត្រេកអរ ហើយប្រាក់រង្វាន់នេះ ខ្ញុំក៏មិនទាន់ដឹងត្រូវធ្វើអ្វីដែរ ដោយសារបានមកដោយគ្មានការគ្រោងទុក»៕