(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៨៩៧គ្រឿង រកឃើញល្មើសច្បាប់៧៣៨គ្រឿង (ម៉ូតូ៣៦%) អប់រំ២៦៧គ្រឿង និងផាកពិន័យ៤៧១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៤ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន២,៣០១គ្រឿង, អប់រំ១៩៦គ្រឿង និងផាកពិន័យ៣៥១គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៦,០៧៦គ្រឿង រកឃើញយានយន្តល្មើស២,៣៨១គ្រឿង (ម៉ូតូ៣០%) ក្នុងនោះអប់រំ ៧២៦គ្រឿង និងផាកពិន័យ១,៦៥៥គ្រឿង៕