(ភ្នំពេញ)៖ នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅការិយាល័យក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) មានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបើកវគ្គកម្មវិធីបំពាក់បំប៉ន ចំណេះដឹង ជាភាសាអង់គ្លេស ដល់មន្រ្តីថ្នាក់សហភាព-សហព័ន្ធសហជីព និងសកម្មជនសហជីពកម្ពុជាជាច្រើនរូប ក្រោមអធិបតីភាពលោក យឹង ឈុន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) និងមន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនរូប។
នៅក្នុងឱកាសបើកវគ្គបំពាក់បំប៉នចំណេះដឹង ភាសាអង់គ្លេសដល់មន្ត្រីសហភាពសហពន្ធ័ និងសកម្មជនសហជីព លោក យឹង ឈុន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានថ្លែងថា ការបើកវគ្គបំប៉នសមត្ថភាព ភាសាបរទេស គឺក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ចង់ឲ្យមន្ត្រីសហភាពសហពន្ធ័ និងសកម្មជនសហព័ន្ធសហជីពឲ្យមានចំណេះដឹង និងយល់ដឹងបន្ថែមនូវភាសាបរទេស ដើម្បីងាយស្រួលទំនាក់ទំនង កិច្ចការជាលក្ខណៈអន្តរជាតិ ហើយក្រុមប្រឹក្សាសហជីពជាតិកម្ពុជា មានគំរោងជាគោលការណ៍ នឹងបើកវគ្គបំពាក់បំប៉នភាសាអង់គ្លស ជាបន្តបន្ទាប់នាពេលខាងមុខនេះ៕