(ភ្នំពេញ)៖ រយៈពេលតែបីថ្ងៃប៉ុណ្ណោះ ក្នុងដំណើរការបើកលក់ជាផ្លូវការ របស់ក្រុមហ៊ុនឆ្នោតសេដ្ឋី គឺចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុនបានរកឃើញអតិថិជន មានសំណាងរហូត ដល់១៨១រូប ដែលលទ្ធផលឆ្នោតសេដ្ឋីប៊ល កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ គឺ១៥-៧-៣-២៥-២៩-៦។

អ្នកមានសំណាងឈ្នះទាំង១៨១រូប រួមមាន៖ រង្វាន់៤ខ្ទង់ មានចំនួន៤៩រូប នឹង៣ខ្ទង់មានចំនួន១៣២រូប ពីឆ្នោត «សេដ្ឋីប៊ល» សរុបទឹកប្រាក់រហូតដល់ ៦,២២០,០០០រៀល។

ក្រុមហ៊ុនឆ្នោត សេដ្ឋី បានសម្ពោធផលិតផលថ្មី មានឈ្មោះថា «សេដ្ឋីប៊ល» មានរង្វាន់ធំ រហូតទៅដល់២០ម៉ឺនដុល្លារ។ ក្រៅពីនេះ សម្រាប់អតិថិជនដែលមិនមានសំណាង ឈ្នះទឹកប្រាក់២០ម៉ឺនដុល្លារ ក្រុមហ៊ុនក៏មានរង្វាន់ជាច្រើន សន្ធឹកសន្ធាប់ទៀត៖ ៥,០០០,០០០រៀល សម្រាប់លេខ៥ខ្ទង់, ១០០,០០០រៀល សម្រាប់លេខ៤ខ្ទង់ និង១០,០០០រៀល សម្រាប់លេខ៣ខ្ទង់។

អតិថិជនឆ្នោតសេដ្ឋីទាំងអស់ អាចរកជាវបានពីភ្នាក់ងាលក់របស់ក្រុមហ៊ុនឆ្នោតសេដ្ឋី ទូទាំង២៥ខេត្តក្រុង ដើម្បីធ្វើការផ្សងសំណាង ក្នុងមួយខ្សែមានតម្លៃត្រឹមតែ២,០០០រៀលតែប៉ុណ្ណោះ។ ការចេញលទ្ធផល នៅរៀងរាល់ថ្ងៃច័ន្ទ ពុធ និងសុក្រ វេលាម៉ោង០៧៖០០នាទីយប់ តាមរយៈការផ្សាយបន្តផ្ទាល់ នៅក្នុងវេបសាយ ហ្វេសប៊ុកផេករបស់ក្រុមហ៊ុនឆ្នោតសេដ្ឋី។

ក្រុមហ៊ុនឆ្នោត សេដ្ឋី ជាក្រុមហ៊ុនឆ្នោតស្របច្បាប់ ដែលបានចុះបញ្ចី នៅក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ និងជាក្រុមហ៊ុនដែលផ្តល់នូវភាពយុត្តិធម៌បំផុត និងផ្តល់សំណាងពិតៗ សម្រាប់អតិថិជន ដែលចង់ឲ្យក្តីស្រមៃរបស់ខ្លួន ក្លាយទៅជាការពិត។

ថ្មីៗនេះ ក្រុមហ៊ុនឆ្នោតសេដ្ឋី បានសម្ពោធផលិតផលថ្មីឈ្មោះ «សេដ្ឋីប៊ល» កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ Mekong View Tower ក្រោមអធតិបតីភាពលោក Johnnie Wong ប្រធានក្រុមប្រឹក្សា ក្រុមហ៊ុនឆ្នោត សេដ្ឋី៕