(ភ្នំពេញ)៖ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ កុមារតូចៗម្ពុជា ដែលមានអាយុចាប់ពី៣ឆ្នាំ ៤ឆ្នាំ និងអាយុ៥ឆ្នាំ បានទទួលការអប់រំ នៅថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សា មានចំនួន ៣៧៣,១៥៣នាក់ ដែលតួលេខនេះ ផ្ទុយពីការចេញផ្សាយរបស់អង្គការមួយនាពេលថ្មីៗនេះ។ នេះបើតាម សេចក្តីបំភ្លឺរបស់ ក្រសួងអប់រំ យុវជន និងកីឡា

បើតាមការសេចក្តីបំភ្លឺរបស់ក្រសួងអប់រំ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅឆ្នាំសិក្សា២០១៨-២០១៩ កុមារអាយុ ៣ឆ្នាំ បានទទួលសេវា អប់រំមាន៥៩.៣៦៣នាក់ ស្មើនឹង១៨,៥% នៃចំនួនប្រជាជនអាយុ ៣ឆ្នាំៗកុមារអាយុ៤ឆ្នាំ បានទទួលសេវាអប់រំមាន១២១,៩៥៨នាក់ ស្មើ៣៩,៤% នៃចំនួនប្រជាជនអាយុ៤ឆ្នាំ។ កុមារអាយុ៥ឆ្នាំ បានទទួលសេវាអប់រំ១៩១,៨៣២នាក់ ស្មើ៦៣,១ភាគរយ នៃចំនួនប្រជាជនអាយុ ៥ឆ្នាំ»

ក្នុងន័យនេះ ក្រសួងបានឱ្យដឹងថា នាពេលថ្មីៗនេះ អង្គការមួយបានចេញផ្សាយអត្ថបទវិភាគស្តីពី «ការអប់រំកុមារតូចនៅក្នុងប្រទេសកម្ពុជា ក្នុងអត្ថបទនោះបានលើកឡើងឃ្លា១ ដែលមានខ្លឹមសារថា «ក្នុងអំឡុងឆ្នាំសិក្សា២០១៨-២០១៩ មានកុមារចំនួន ៣៩,៩% ដែលមានអាយុពី៣ ទៅ៥ឆ្នាំ និង១៨,៥%នៃកុមារអាយុ៣ឆ្នាំ តែប៉ុណ្ណោះ ដែលបានទទួលការអប់រំ»

ខ្លឹមសារនេះ ធ្វើឱ្យមានការយល់ច្រឡំ ដោយបានបូកបញ្ចូលសិ្ថតិចូលរៀនរបស់កុមារអាយុ ៣ឆ្នាំ ៤ឆ្នាំ និង៥ឆ្នាំបញ្ចូលគ្នារួចធៀបនឹងស្ថិតិប្រជាជនអាយុពី៣ ដល់៥ឆ្នាំ។ តាមបច្ចេកទេសស្ថិតិ (UNEsco INSTITUTE OF STATISTICS) អត្រាចូលរៀនរបស់អាយុជាក់លាក់ ត្រូវបានគេគណនាដាច់ដោយឡែកពីគ្នា៕

ខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់ក្រសួងអប់រំ យុវជន និងកីឡា៖