(ភ្នំពេញ)៖ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បាននិងកំពុងផ្តល់កម្ចីជាប្រាក់រៀល ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់កសិករ និងសហគ្រាសខ្នាតតូចនៅកម្ពុជា អតិថិជនអាចប្រើប្រាស់កម្ចីនេះ សម្រាប់មុខរបរកសិកម្ម មុខជំនួញ ការប្រើជាដើមទុន ទុនបង្វិល ឬអាចទិញសម្ភារផ្សេងៗ តាមតម្រូវការរបស់ខ្លួនផងដែរ។
បើតាមលោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងថា កម្ចីប្រាក់រៀល ដែលប្រាសាក់ផ្ដល់ជូនបានចូលរួមចំណែក ក្នុងការធ្វើឱ្យជីវភាព របស់អតិថិជនមានភាពប្រសើរឡើង ព្រោះតែមានអត្រាការប្រាក់សមរម្យមិនចំណាយលើការខាតបង់ការប្ដូរប្រាក់ ការពារបានប្រាក់ក្លែងក្លាយ និងចូលរួមលើកកម្ពស់ប្រាក់រៀលខ្មែរយើង។
លោក សូនី បានបន្តថា ប្រាសាក់ បានជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលក្នុងគ្រប់ប្រតិបត្តិការនៃគ្រប់សេវាកម្មទាំងអស់ ជាពិសេស ការផ្ដល់កម្ចីជាប្រាក់រៀល ដើម្បីជួយសម្រួលទៅដល់អតិថិជនឱ្យមានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់កម្ចីសម្រាប់ប្រកបអាជីវកម្ម កសិកម្ម និងមុខរបរផ្សេងៗ។
គួរបញ្ជាក់ថា ប្រាសាក់ ផ្តល់ជូនប្រាក់កម្ចីទៅតាមតម្រូវការ អត្រាការប្រាក់សមរម្យ រយៈពេលវែងងាយស្រួល និងមានភាពបត់បែន ក្នុងការសងត្រលប់។ ដូច្នេះ សូមទាក់ទងខ្ចីប្រាក់ពីប្រាសាក់ តាមលេខទូរស័ព្ទ៖ ០២៣ ៩៩៩ ៩១១ ឬ ០៨៦ ៩៩៩ ៩១១៕