(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,២១១គ្រឿង រកឃើញល្មើសច្បាប់៥០០គ្រឿង (ម៉ូតូ៣៥%) អប់រំ១៧៦គ្រឿង និងផាកពិន័យ៣២៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៣ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន១,៩១៨គ្រឿង, អប់រំ១០៥គ្រឿង និងផាកពិន័យ២៤៩គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១,៨៦៥គ្រឿង រកឃើញយានយន្តល្មើស១,៨៨១គ្រឿង (ម៉ូតូ២៩%) ក្នុងនោះអប់រំ ៥៥០គ្រឿង និងផាកពិន័យ១,៣៣១គ្រឿង៕