(ភ្នំពេញ)៖ បុរសជនជាតិចិន ២ក្រុម ភាគីម្ខាងដើរម្នាក់ឯង ភាគីម្ខាងទៀតមានគ្នា ៣នាក់ គ្រាន់តែដើរប៉ះគ្នាតិចតួចសោះ ភាគីបង្កយកកូនកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះជាច្រើនកន្លែង បណ្ដាលរងរបួសធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅមុខស្ថានទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា ទី១៖ ជនដៃដល់ ឈ្មោះ HAN DONG ភេទប្រុស អាយុ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិន, ទី២៖ បក្សពួកឈ្មោះ Yan Xiao Er ភេទប្រុស អាយុ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិន, ទី៣៖ ជនដៃដល់ ឈ្មោះ Yan Shi Chao ភេទប្រុស អាយុ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិន ហៅអាម៉ាប់ (រត់គេចខ្លួន)។ ទាំង២នាក់ សមត្ថកិច្ចកំពង់សាកសួរនាំ ហើយចំណែកជនបង្កហិង្សាម្នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវ។
សាក្សីដែលឃើញជនជាតិចិន៣នាក់ បានដើរនៅមុខស្ថានទូតរង់ចាំចូលស្ថានទូត តែក៏មានបុរសជនរងគ្រោះ ជាជនជាតិចិនម្នាក់ ដើរប៉ះគ្នាតិចតួច ក៏ស្រាប់តែជនបង្ក ដកកូនកាំបិតពីហោប៉ាវ ចាក់ទៅលើ ជនរងគ្រោះបណ្ដាលដួលរងរបួសភ្លាមៗ ជនបង្កក៏បានរត់ចេញពីកន្លែងកើតហេតុផងដែរ ចំណែកជនរងគ្រោះ បានសមត្ថកិច្ចដឹកមកសង្រ្គោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីព្យាបាលរបួស។
ជនចិនចិន២នាក់ ដែលបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនមានបក្ខពួក៣នាក់ ហើយម្នាក់ឈ្មោះ Yan Xiao Er មិនបានចូលរួមយកកូនកាំបិតចាក់ទេ ខ្លួននិងជនដៃដល់ ឈ្មោះ Yan Shi Chao ហៅអាម៉ាប់ ដែលរត់គេចខ្លួនចូលរួម ចាក់ជនរងគ្រោះដែរ តែបានរត់គេចខ្លួនបាត់។
មូលហេតុ ដោយសារទំនាស់បុរសជនរងគ្រោះ ដើរទៅបុកមិត្តភក្តិខ្លួន ទើបខឹងក៏ដកកូនកាំបិតចាក់តែម្ដង រួចនាំគ្នាចែកគ្នារត់ក្រោម ក៏រត់មកដល់ផ្លូវ១៧៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក៏សមត្ថកិច្ចឃាត់បានតែម្ដង៕