(ភ្នំពេញ)៖ «85°C Bakery Café» គឺជាហាងកាហ្វេនិងនំមួយដែលមានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ ឥលូវនេះហាង «85°C Bakery Café» កំពុងបោះជំហានមកកាន់ទីផ្សារកម្ពុជាហើយ ដោយស្ថិតនៅក្នុងរាជធានីភ្នំពេញផ្ទាល់ផងតែម្តង។
ហាង «85°C Bakery Café» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣ នៅក្នុងប្រទេសចិន កោះតៃវ៉ាន់ ហើយការផលិតទាំងអស់ គឺចេញពីអ្នកជំនាញៗលំដាប់ស្តង់ដាសណ្ឋាគារផ្កាយ៥។
លើសពីនេះទៅទៀតគឺ ហាង 85°C មានកេរ្តិ៍ឈ្មោះលើទីផ្សារជាង ១០ឆ្នាំ ពីរស់ជាតិកាហ្វេ នំខេក និងនំបុ័ងដ៏ឆ្ងុយឆ្ងាញ់ទាំងនៅក្នុងស្រុក ក្រៅស្រុក និងតាមតំបន់នានា ហើយក៏បានទទួលស្គាល់ទាំងគុណភាពប្រកបដោយផាសុខភាព និងតម្លៃសមរម្យផងដែរ។
ជាមួយនឹងការបង្កើននូវគុណភាព និងវិសាលភាពនៃផលិតផល តាមទ្រឹស្តី «Think Globally . Act Locally» ធ្វើឱ្យហាង 85°C ពង្រីកអាជីវកម្មរបស់ខ្លួនពីកោះតៃវ៉ាន់ដល់ចិនដីគោក សហរដ្ធអាមេរិក អូស្រ្តលី ម៉ាកាវ និង ហុងកុង។ ឥឡូវនេះរសជាតិកាហ្វេ នំខេក និងនំបុ័ង ដែលទទួលស្គាល់ពីឆាកអន្តរជាតិបានមកដល់ប្រទេសកម្ពុជាហើយ។
សព្វថ្ងៃនេះ ហាង 85°C មានដល់ ជាង១ពាន់សាខានៅលើពិភពលោក ហើយឥលូវនេះ ត្រូវបាននាំចូលមកាន់ប្រទេសកម្ពុជាដំបូងបំផុតដោយក្រុមហ៊ុន Branding King Holdings ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។
លើសពីនេះទៅទៀត ក្រុមហ៊ុន Branding King នឹងពង្រីកអាជីវកម្មបន្ថែមដោយការបង្កើនសាខា 85°C កាន់តែច្រើនឡើងៗ សម្រាប់រយៈពេលពីរ ទៅ បីឆ្នាំខាងមុខ។ លើសពីនេះទៅទៀត 85°C សង្ឃឹមថានឹងផ្ដល់ជូនអតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់នូវរសជាតិនំបុ័ង នំខេក កាហ្វេ និងភេសជ្ជៈ ឆ្ងាញ់ៗផ្សេងជាច្រើនទៀត៕