(ភ្នំពេញ)៖ លោក ពៅ សាមី តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានទទួលមរណភាព នៅថ្ងៃចន្ទ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង១០៖០០ព្រឹក ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។ នេះបើយោងតាមលិខិតជូនដំណឹងរបស់រដ្ឋសភា។

សពរបស់លោក ពៅ សាមី ត្រូវបានតម្កល់ទុកធ្វើបុណ្យ នៅគេហដ្ឋាន ផ្ទះលេខ៥៥ ផ្លូវជាតិលេខ៥ ភូមិគីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីគោរពវិញ្ញាណក្ខន្ធ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៨៖៣០នាទីព្រឹកតទៅ។

នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៧៖១៨នាទីព្រឹក សពនឹងត្រូវរំកិលពីគេហដ្ឋាន ដង្ហែឆ្ពោះទៅកាន់វាបនដ្ឋាន វត្តទួលអង្គលោក សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕