(ក្រចេះ)៖ កម្លាំងរដ្ឋបាលជលផលផ្នែកព្រែកប្រសព្វ សហការជាមួយអាជ្ញាធរឃុំ ប៉ុស្ដិ៍រដ្ឋបាល សហគមន៍នេសាទ ប្រជាការពារភូមិ ក្រោមការចង្អុយបង្ហាញពីអាជ្ញាធរស្រុក នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៩នេះ បានចុះបង្រ្កាបបទល្មើសជលផលរុះរើបំផ្លាញចោល ឧបករណ៍នេសាទជាច្រើន នៅចំនុចឃុំឬស្សីកែវ ឃុំព្រែកប្រសព្វ ខេត្តក្រចេះ។
លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានបញ្ជាក់ឲ្យដឹងដឹងថា ការចុះបង្រ្កាបបទល្មើសនេសាទនេះ កម្លាំងសមត្ថកិច្ចរឹបអូសបាន របាំងព្រួលស្បៃមុង ចំនួន២១ខ្សែ ប្រវែង ២៤០០ម៉ែត្រ, លូស្បៃមុងចំនួន២១មាត់លូ បង្កូលចម្រឹងឫស្សីចំនួន ៤១០ដើម ត្រូវបានរុះរើបំផ្លាញចោលនិងកន្លែង។
លោកនាយផ្នែករូបនោះ បញ្ជាក់ទៀតថា លោក និងបន្ដចុះបង្រ្កាបបទល្មើសនេសាទ ឲ្យដូចភ្លៀងរលឹម អោយកើតមានបទល្មើសនេសាទ។ លោកសូមអំពាវនាវ ដល់បងប្អូនប្រជានេសាទទាំអស់ កំឲ្យនេសាទ ប្រើប្រាសឧបករណ៍នេសាទ លូស្បៃមុង ឧបករណ៍ឆក់ ជាដើម ព្រោះវាខុសច្បាប់ត្រូវមានទោស ហើយបំផ្លាញធនធានធម្មជាតិ បណ្ដាលឲ្យវិនាសហិនហោយពូជត្រីទៀតផង៕