(ភ្នំពេញ)៖ ដោយមើលឃើញពីចំណាប់អារម្មណ៍គាំទ្រយ៉ាងច្រើន របស់អតិថិជនលើគេហដ្ឋានប្រភេទ វីឡាកូនកាត់វ៉ិចតូរៀ VICTORIA Villa របស់គម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី ពេលនេះក្រុមហ៊ុនបានសម្រេច បើកលក់វីឡាប្រភេទនេះនៅប្លុកថ្មីបន្ថែម ជាមួយការបង់ប្រាក់ដ៏ងាយស្រួល ដោយបង់ត្រឹម១% ក្នុង១ខែ រយៈពេល២០ខែដោយគ្មានការប្រាក់ និងមិនចាំបាច់មានប្រាក់កក់។

 

 

វីឡាកូនកាត់វ៉ិចតូរៀ ជាប្រភេទគេហដ្ឋាន៣ជាន់មានទំហំដី 6ម៉ែត្រ X 21ម៉ែត្រ និងទំហំផ្ទះ 6ម៉ែត្រ X 12.5ម៉ែត្រ មានបន្ទប់ទទួលភ្ញៀវ១បន្ទប់គេង៣ និងបន្ទប់ទឹក៥ ព្រមទាំងចតរថយន្តបាន២សាកសមបំផុត សម្រាប់ក្រុមគ្រួសារសម័យថ្មី។

 

 

 

គួរបញ្ជាក់ថា គម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី គ្របដណ្តប់លើវិសាលភាពផ្ទៃដីជាង២០០ហិចតា រួមមានផ្ទះវីឡាគ្រប់ប្រភេទ, អាងហែលទឹក, សាលារៀនអន្តរជាតិ, ផ្សារទំនើប, កន្លែងកម្សាន្តជាច្រើនប្រភេទ និងសួនប៊ូតានិចដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា។

 

សូមអញ្ជើញមកទស្សនាផ្ទះគំរូពិតនៃផ្ទះវីឡាកូនកាត់ វ៉ិចតូរៀ មានទីតាំងធ្វើដំណើរតាម ផ្លូវជាតិលេខ6A ចំងាយពីស្ពានជ្រោយចង្វារ 7គីឡូម៉ែត្រ ដល់ស្តុបអ័រគីដេ បត់ឆ្វេងដៃ។
សម្រាប់ព័ត៌មានលម្អិត 098 733 33៕