(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានអញ្ចើញចុះសួរសុខទុក្ខ និងសំណេះសំណាលព្រមទាំងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់កន្លងទៅ ចំនួន៤៣ គ្រួសារ ដែលបានរងគ្រោះកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ៤៣គ្រួសារ នៅស្រុកសំឡូត ខេត្តបាត់ដំបង។

លោកបណ្ឌិត ប៊ុត គឹមស៊ាន បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំក្រុមការងារបានអញ្ចើញចុះសួរសុខទុក្ខ និងសំណេះសំណាលព្រមទាំងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់កន្លងទៅចំនួន ៤៣គ្រួសារ ក្នុងនោះ រលំទាំងស្រុង ៨គ្រួសារ និងមធ្យម ៣៥ប៉ះពាល់ឃុំចំនួន ៥ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង រួមមាន៖ ឃុំតាសាញ ចំនួន ២៥គ្រួសារ រលំទាំងស្រុងចំនួន៧គ្រួសារ,ឃុំស៊ុង ចំនួន ៨គ្រួសារ ,ឃុំអូរសំរិលចំនួន៦គ្រួសារ រលំទាំងស្រុងចំនួន ១គ្រួសារ ,ឃុំកំពង់ល្ពៅ ចំនួន ៣គ្រួសារ និងឃុំសំឡូត ១គ្រួសារ ក្នុងបរិវេណសាលាស្រុកសំឡូត។

លោកបណ្ឌិត បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ព្រមទាំងបានចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ រួមមាន៖ រលំផ្ទះ និងរបើកដំបូល នាពេលនេះ និងបានផ្តាំផ្ញើសូមឲ្យមានការប្រុង ប្រយ័ត្ន នៅពេលភ្លៀងត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ហើយត្រូវបិទទូរស័ព្ទ ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ពិសេសចូលរួមគោរពចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

ថ្វីត្បិតអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារ តែក៏អាចជួយសម្រាលទុក្ខបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជាដូចទិសស្លោក «ខ្ញុំស្រឡាញ់ កាកបាទក្រហមកម្ពុជា- មិនទុកនរណាម្នាក់ចោលឡើយ»

អណោយជាសម្ភារ ត្រូវផ្តល់ជូនគ្រួសាររងគ្រោះក្នុង០១គ្រួសារៗ ទទួលអំណោយបានរួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធវីឃែចំណុះ២០ លីត្រ១កេស ទឹកត្រី១យួរ ក្រណាត់ស ១ដុំ អាវយឺតកក្រក១អាវរោងចក្រ១ សារុង១ក្រមា១ ថវិកា២០,០០០រៀល។

ដោយឡែក គ្រួសាររងគ្រោះធ្ងន់ចំនួន ៨គ្រួសារបន្ថែម សំពត់តងទំហំ ៤mx៥m ចំនួន១ជាអំណោយ របស់គណៈកម្មាធិការជាតិគ្រងគ្រោះមហន្តរាយចំពោះក្រមា
ជាអំណោយអនុសាខាស្រុកសំឡូត និងថវិកាសាខា៥ម៉ឺនរៀល៕