(ភ្នំពេញ)៖ ពិតជាឡូយ និងអស្ចារ្យខ្លាំងណាស់ សម្រាប់ ដៃគូសហការផ្នែកលក់គ្រឿងអេឡិចត្រូនិក សាមសុង ទាំងអស់សម្រាប់ឆមាសទីមួយនេះ!
ក្រុមហ៊ុន សាមសុង មិនគ្រាន់តែគិតគូរដល់ផលិតផលដ៏គួរជាទីទុកចិត្ត និងមានគុណភាពល្អជូនអតិថិជនទាំងអស់របស់ខ្លួនប៉ុណ្ណោះទេ តែក្រុមហ៊ុនថែមទាំងគិតគួរ និងយកចិត្តទុកដាក់ក្នុងការលើកទឹកចិត្តដល់ដៃគូសហការរបស់ខ្លួន ដែលបានខិតខំប្រឹងប្រែងផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះផ្នែកម៉ាស៊ីនត្រជាក់ ជូនអតិថិជន មិនឱ្យទាស់ចិត្តឡើយនាពេលកន្លងមកនេះ។
ដូច្នេះ ដើម្បីជាការតបស្នងក្រុមហ៊ុន ក៏បានរៀបចំកម្មវិធីដ៏ពិសេស និងរីករាយមួយដែលមានឈ្មោះថា “ដំណើរកម្សាន្តគ្រួសារ សាមសុង ម៉ាស៊ីនត្រជាក់ Wind-Free ” ដែលឆ្ពោះទៅកាន់ “កោះឋានសួគ៌” រយៈពេល 03 ថ្ងៃ ចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី03 ខែមិថុនា ឆ្នាំ2019។
គួរបញ្ជាក់ផងដែរថា ដំណើរកម្សាន្តដ៏រំភើបរីករាយនេះមានការចូលរួមពីហាងតំណាងចែកចាយផលិតផល សាមសុង ឆ្នើមចំនួន30 ទូទាំងប្រទេស និងដៃគូសហការផ្នែកលក់ម៉ាស៊ីនត្រជាក់ Wind-Free ទាំងអស់អំឡុងឆមាសទី 01 ឆ្នាំ 2019 នេះហើយគោលបំណងសំខាន់មួយទៀតក្នុងការបង្កើតកម្មវិធីនេះឡើង គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ឱ្យកាន់តែជិតស្និទ្ធរវាងហាងចែកចាយបន្តទាំងអស់ និងដៃគូសហការផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសផងដែរ។
សូមជម្រាបថា សម្រាប់សមិទ្ធិផល និងជោគជ័យដ៏អស្ចារ្យនៅថ្ងៃនេះរបស់ក្រុមហ៊ុន សាមសុង គឺនឹងមិនអាចកើតមានឡើយ ប្រសិនបើគ្មានការជួយជ្រុមជ្រែងយកចិត្តទុកដាក់ ការលះបង់កម្លាំងកាយកម្លាំងចិត្ត និងភាពស្មោះត្រង់ពីដៃគូសហការ ជាពិសេសអតិថិជន សាមសុង ទាំងអស់៕