(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៩ ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ តទៅ។ នេះបើតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ។
អគ្គនាយកដ្ឋានពន្ធដារបានបន្ថែមថា សម្រាប់ការបង់ពន្ធ ក្នុងឆ្នាំ២០១៩នេះ ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ឬនៅធនាគារអេអិនហ្សិត រ៉ូយ៉ាល់ ឬនៅតាមធនាគារដែលបាន ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ចំពោះក្រសួង-ស្ថាប័ន ឬអង្គភាព ដែលជាអាណាព្យាបាល ឬជាម្ចាស់កម្មសិទ្ធិ នៃយានយន្តដែលត្រូវបានលើកលែង ដូចមានចែងក្នុងប្រការទី៦ នៃប្រកាសលេខ ៥៣១ សហវ.ប្រក ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ) ដោយភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាព ដែលបានស្នើសុំនោះ។
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ អគ្គនាយកដ្ឋានពន្ធដារ សហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រតពិនិត្យ ការប្រកាសបង់ពន្ធ និងផាកពិន័យចំពោះម្ចាស់យានយន្ត ទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធ ក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ៖