(ភ្នំពេញ)៖ ថវិកាប្រមាណជា២ម៉ឺនដុល្លារ នឹងត្រូវផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការរៀបចំសិក្ខាសាសារបស់អ្នកជំនួញក្នុង និងក្រៅស្រុកស្ដីពី «អាថ៌កំបាំងដើម្បីក្តីសុបិន្តក្លាយជាការពិត» ដោយប្រើវគ្គបណ្តុះបណ្តាល NLP (ជាការសិក្សាអំពីខ្លួនឯង ដើម្បីផ្លាស់ប្តូរជីវិត) ដើម្បីប្រមូលមូលនិធីជួយដល់មន្ទីពេទ្យគន្ធបុប្ផា ។
សិក្ខាសាលាអាជីកម្មនេះរៀបចំ ដោយស្ថាប័នបណ្តុះបណ្តាល Success Acadamy រយៈពេល២ថ្ងៃទទួលបានចំណូលប្រមាណជាង២ម៉ឺនដុល្លា។
លោក នួន អក អគ្គនាយកស្ថាប័នបណ្តុះបណ្តាល Success Acadamy ឲ្យដឹងថា NLP គឺជាពាក្យកាត់ភាសាអង់គ្លេសមានន័យថា ជាការសិក្សាអំពីខ្លួនឯងសិក្សាអំពីផ្លូវចិត្ត ដើម្បីផ្លាស់ប្តូរជីវិតខ្លួន ហើយការបង្កើត NLP នេះធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា យុវជនកម្ពុជាភាគតិចដែលបានស្គាល់ពី ខ្លួនឯងស្គាល់ច្បាស់ហើយពេលខ្លះពួកគេ មិនហ៊ានផ្លាស់ប្តូរខ្លួនឯងដោយភាពភ័យខ្លាច។
លោកបន្ដថា សិក្ខាសាលានេះបានជួយដល់ប្រជាជនកម្ពុជា បានយល់ដឹងពីរបៀបរបនៃ ការធ្វើអាជីវកម្មសម្រេចបានត្រឹមត្រូវលើការងារជំនួញ។ នេះមិនមែនជាលើកទី១នោះទេ ដែល Success Acadamy រៀបចំសិក្ខាសាលាបែបនេះ។
លោកបញ្ជាក់ថា ជាក់ស្ដែងសម្រាប់ថវិកាដែលទទួលបានពី សិក្ខាសាលានេះនឹងត្រូវប្រគល់ជូន ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្ដចូលរួមចំណែកជួយសង្គ្រោះកុមារដែលមានជំងឺ ហើយមកពិនិត្រព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ នេះជាការចូលរួមផ្នែកសង្គមមួយ របស់ស្ថាប័នបណ្តុះបណ្តាល Success Acadamy។
សូមជម្រាបថា សិក្ខាសាលានេះធ្វើតាមបណ្តាប្រទេសអភិវឌ្ឍន៍ដូចជា៖ សហរដ្ឋអាមេរិក, សឹង្ហបុរី, ម៉ាឡេស៊ី និងប្រទេសថៃជាដើម។ ជាក់ស្ដែងសម្រាប់កម្ពុជាសិក្ខាសាលានេះមានការចូលរួមពី សិក្ខាកាមប្រមាណជាង២៥០០នាក់ ដោយមានការចូលរួមបណ្ដុះបណ្ដាលពី វាគ្មិនជនជាតិខ្មែរ, ម៉ាឡេស៊ី និងហូឡង់៕