(កណ្ដាល)៖ លោកអគ្គនាយកក្រុមហ៊ុនអេងឌី ប៉ូ អភិវឌ្ឍន៍ បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនជូនជាតិ និងប្រជាជន ជាពិសេសការរក្សានូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សធ្វើឲ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត និងមានជីវភាពកាន់តែធូធារ ។
នេះជាការលើកឡើងរបស់ លោកឧកញ៉ា លី សាម៉េត អគ្គនាយកក្រុមហ៊ុនអេងឌី ប៉ូ អភិវឌ្ឍន៍នៅក្នុងពិធីសម្ពោធសមិទ្ធផល ក្នុងវត្តសាលាអណ្តែត ស្ថិតនៅឃុំក្រាំយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ។
លោកអគ្គនាយកបន្តថា អ្វីៗដែលមានការវិវឌ្ឍរីកចម្រើន ជាមួយក្ដីមោទនភាពរបស់សង្គមជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដែលកំពុងកើតមាននៅពេលនេះ មិនមែនកើតឡើងដោយចៃដន និងដោយឯកឯងនោះទេ គឺបានកើតពីការក្រាញននៀល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាវីរៈបុរសដ៏ឆ្នើម បានពុះពារឆ្លងកាត់ឧបសគ្គ ក្នុងការស្វែងរកសន្តិភាព រក្សាស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ ។
លោកឧកញ៉ា លើកឡើងបន្តថា ក្រោយពីកម្ពុជាទទួលបាននូវសន្តិភាពពេញលេញមក ការអភិវឌ្ឍ ប្រទេសកំពុងឈានទៅរកការរីកចម្រើនឥតឈប់ឈរ និងបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ជាពិសេសបានជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋានដូចជា ផ្លូវ ស្ពាន ផ្សារវត្តអារាម និងសាលារៀន រួមជាមួយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីបង្កលក្ខណៈងាយដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដើម្បីជួយអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែសំបូរបែប។ ជាក់ស្តែងនៅក្នុងឃុំក្រាំងយ៉ូវនេះជាដើម ពីមុនហាក់ដូចជាឃុំនៅឆ្ងាយពីទីក្រុង គ្មានផ្លូវល្អ គ្មានស្ពាន គ្មានវត្តអារាម និងគ្មានសាលារៀន បច្ចុប្បន្នឃុំមួយនេះ បានរីកចម្រើនយ៉ាងខ្លាំង និងមានបរិស្ថានល្អ គួរជាទីមោនៈ ក្នុងការរស់នៅរបស់ប្រជាជនគ្រប់ៗគ្នា ។
ជុំវិញនិឹងការអភិវឌ្ឍនេះ ប្រជាពលរដ្ឋនៅក្នុងឃុំក្រាំងយ៉ូវ បានលើកឡើងស្រដៀងគ្នាថា ក្រោយថ្ងៃរំដោះ៧មករា មក ក្រាំងយ៉ាងប្រៀបដូចជាតំបន់ដូចនៅឆ្ងាយដាច់ស្រយ៉ាល ក្រោយពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន មកដល់បច្ចុប្បន្នក្រាំងយ៉ូវ ទទួលបានការអភិវឌ្ឍឥតឈប់ឈរ ដែលប្រជាពលរដ្ឋចាត់ទុកជាប្រយោជន៍យ៉ាងសំខាន់ ជាពិសេសការប្រែក្លាយជីវភាពកាន់ធូរធារ ពោលគឺបានបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់ការរស់នៅរបស់ប្រជាជននៅមូលដ្ឋាននោះ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា នៅឃុំក្រាំងយូវនោះ លោកឧកញ៉ា លី សាម៉េត បាននាំអំណោយជាថវិការជូនប្រជាពលរដ្ឋជិត ៨០០គ្រួសារ ក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ២ម៉ឺនរៀល បានផ្តល់ថវិការជូនកងកំលាំងចំនួន ២៦នាក់ ក្នុងម្នាក់ៗចំនួន ៥ម៉ឺនរៀល និងបានប្រគេនបច្ច័យជិត ២ម៉ឺនដុល្លារអាមេរិក ដើម្បីចូលរួមកសាងសមិទ្ធនានា នៅក្នុងវត្តសាលាអណ្តែតនេះផងដែរ ៕