(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,០៧៣គ្រឿង រកឃើញល្មើសច្បាប់៦៣៥គ្រឿង (ម៉ូតូ៨០%) អប់រំ១៧០គ្រឿង និងផាកពិន័យ៤៦៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០២ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន១,៧៣៩គ្រឿង, អប់រំ៨៩គ្រឿង និងផាកពិន័យ៣៥៦គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧,៧៩២គ្រឿង រកឃើញយានយន្តល្មើស១,២៤៦គ្រឿង (ម៉ូតូ៧៦%) ក្នុងនោះអប់រំ៣៨០គ្រឿង និងផាកពិន័យ៨៦៦គ្រឿង៕