(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមពិធីស្រាយបួសជាមួយបងប្អូនសហគមន៍ខ្មែរឥស្លាម នៅវិហារបឹងកក់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គម Facebook ថា៖ «ដូចសព្វមួយដង ការងារខ្ញុំគឺមានជារៀងរាល់ថ្ងៃ។ ក្រោយពីបានពិនិត្យ និងសម្រេចលើឯកសារ មួយចំនួនរួចហើយ នៅល្ងាចនេះខ្ញុំនឹងទៅចូលរួមពិធីស្រាយបួសជាមួយបងប្អូនសហគមន៍ខ្មែរឥស្លាម នៅឯវិហារបឹងកក់។ ខ្ញុំសូមអរគុណបងប្អូនខ្មែឥស្លាមទូទាំងប្រទេស ដែលតែងតែបោះឆ្នោតគាំទ្ររូបខ្ញុំ និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍សង្គមគ្រួសារនិងប្រទេសជាតិអោយកាន់តែរីកចម្រើន»។

ឆ្លៀតក្នុងឱកាសនេះ សម្តេចបានជូនពរបងប្អូនខ្មែរឥស្លាម និងជនរួមជាតិបានសប្បាយរីករាយចុងសប្តាហ៍ ហើយសូមមានសុខសុវត្ថិភាពក្នុងការបើកបរនៅតាមដងផ្លូវទូទាំងប្រទេស៕