(ភ្នំពេញ)៖ កាលពីល្ងាចម្សិលមិញ ភេសជ្ជៈប៉ូវកម្លាំង វើក រួមជាមួយទូរទស្សន៍បាយ័នបាន រួមគ្នាប្រកាសចាប់ផ្តើមកម្មវិធីប្រដាល់មិត្តភាពរដូវកាលថ្មីរបស់ខ្លួនហើយ ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៩នេះតទៅ រយៈពេល១ឆ្នាំពេញតែម្តង ដោយកម្មវិធីនេះត្រូវបានហៅ ថា «វើក សង្វៀនគុនខ្មែរ»។
កម្មវិធី «វើក សង្វៀនគុនខ្មែរ» នឹងនាំមកនូវការប្រកួតប្រដាល់ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពី ម៉ោង ៦ល្ងាចតទៅសរុប ៣គូរ រវាងកីឡាករកម្ពុជាប្រកួតជាមួយកីឡាករបរទេសចំនួន ២គូរ និង កម្ពុជា ជាមួយកម្ពុជា ១គូរ ដោយការប្រកួតនេះក៏នឹងត្រូវចាក់ផ្សាយបន្តផ្ទាល់នៅ លើប៉ុស្តិ៍ទូរទស្សន៍បាយ័នថ្ងៃសៅរ៍ ហើយទស្សនិកជនក៏អាចចូលរួមទស្សនាផ្ទាល់នូវការប្រកួតនេះ នៅឯស្ថានីយទូរទ្សន៍បាយ័នស្ទឹងមានបានជ័យផងដែរ។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកគ្រប់គ្រង់ផ្នែកលក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជិស បានអោយដឹងថា «ភេសជ្ជៈប៉ូវកម្លាំង វើក ចូលរួមឧបត្ថមផ្តាច់មុខនាំមកនូវកម្មវិធី វើក សង្វៀនគុនខ្មែរ នេះឡើង គឺក្នុងគោលបំណងលើកស្ទួយវិស័យកីឡាប្រដាល់បុរាណខ្មែរអោយកាន់តែមាន ប្រជាប្រិយ ភាពទាំងនៅក្នុងស្រុក និង លើឆាកអន្តរជាតិ ហើយក៏ចង់លើកទឹកចិត្តដល់ យុវជន និង យុវវ័យ ចូលរួមហាត់លេងកីឡានេះដើម្បីសុខភាព ក៏ដូចជាថែរក្សានូវសម្បត្តិ កីឡាវប្បធម៌ជាតិផងដែរ»។
លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជា និងតំណាងគណៈកម្មាធិការរៀបចំការប្រកួតរបស់ស្ថានីយទូរទស្សន៍បាយ័ន បានអោយដឹងថា «ការប្រកួតមិត្តភាពនេះកីឡាករនីមួយៗក៏នឹងទទួលបាននូវការឧបត្ថម្ភ ទឹកប្រាក់ ៦០ម៉ឺនរៀល សម្រាប់គូរធម្មតា និង១លានរៀលសម្រាប់គូរពិសេស បន្ថែម ផងដែរពី ភេសជ្ជៈប៉ូវកម្លាំង វើក រាល់ជ័យជំនះទៅលើគូរប្រកួតរបស់ខ្លួន»៕