(ភ្នំពេញ)៖ ការវិវិឌ្ឍនៃបច្ចេកវិទ្យានាសម័យទំនើប មិនត្រឹមតែត្រូវបានធ្វើឡើងចំពោះតែផលិតផលគ្រឿងអេឡិចត្រូនិចប៉ុណ្ណោះទេ ប៉ុន្តែការបំពាក់នូវបច្ចេកវិទ្យាទាំងអស់នេះ ត្រូវបានធ្វើឡើងចំពោះមធ្យោបាយធ្វើដំណើរផងដែរមានជាអាទិ៍ឡានម៉ូតូ។ល។
ដោយឡែកការជ្រើសរើសម៉ូតូជាមធ្យោបាយធ្វើដំណើរ នៅតែមានការពេញនិយមក្នុងស្រទាប់អ្នកប្រើប្រាស់ពិសេសបណ្តាប្រទេសក្នុងតំបន់អាស៊ាន (ASEAN) រួមមានវៀតណាម ថៃ ហ្វីលីពីន កម្ពុជាជាដើម។
រោងចក្រ Cambodia Suzuki Motor ដែលនាំចូលផ្តាច់មុខម៉ូតូម៉ាក Suzuki គ្រប់ម៉ូដែលក្នុងប្រទេសកម្ពុជាតែងតែនាំយកម៉ូដែលថ្មីៗ ទំនើបៗមកកាន់ទីផ្សារប្រទេសកម្ពុជាយ៉ាងទៀងទាត់។
ជាក់ស្តែងកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ រោងចក្រ Cambodia Suzuki បានសហការជាមួយក្រុមហ៊ុន OMC ដែលជាដៃគូរបាននាំយកម៉ូតូ Suzuki ទំនើបបំផុតមួយបែបទៀតចូលមកទីផ្សារគឺ Burgman Street ស៊េរីថ្មី ឆ្នាំ២០១៩ ជាមួយនឹងការរចនាគួរអោយទាក់ទាញ។
បើតាមលោក Nobuo Kidokuro នាយករោងចក្រ បានបញ្ជាក់ថា Burgman Street រចនាឡើងយ៉ាងល្អឥតខ្ចោះ និងឈានមុខគេ ហើយយកលំនាំតាមគំរូម៉ូតូធំ Suzuki ប៉ែកអ៊ឺរ៉ុប ដោយវាបានបំពាក់នូវកម្លាំងម៉ាស៊ីន១២៥សេសេ ដែលនាំឱ្យម៉ូដែលនេះកមានភាពលេចធ្លោខ្លាំង។
លោកបន្ថែមថា Burgman បានចាប់កំណើតប្រហែល២០ឆ្នាំមកហើយ ហើយចាប់តាំងពីនោះវាបានកែប្រែរូបរាងក្លាយជាម៉ូដែលអូតូ បែបទេសចរណ៍ និងបានវិវិឌ្ឍន៍ខ្លួនរហូតដល់ចេញជារូបរាងល្អឥតខ្ចោះឈានមុខគេប្រកបដោយប្រណិតភាព៕