(ភ្នំពេញ)៖ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចេញដំណើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីទទួលមេដាយមាស Monde Selection Awards ចំនួន៦ ដែលទទួលស្គាល់ពីគុណភាពល្អឥតខ្ចោះ នៃផលិតផលស្រាបៀរនិងភេសជ្ជៈ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។
លោកលាង ពៅ (ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «យើងទទួលបានមេដាយមាស (Gold Monde Selection Award) ចំនួន៦ សម្រាប់ស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ទឹកក្រូចអាយស៍កូឡា ទឹកក្រូចអាយស៍រសជាតិក្រូចឆ្មា ទឹកក្រូចអាយស៍រសជាតិផ្លែឈើចំរុះ ទឹកផ្លែឈើជូប»។
លោកបានបន្តថា «ឆ្នាំនេះពិសេសត្រង់ថា យើងបានបញ្ជូនផលិតផលទៅប្រកួតច្រើនជាងឆ្នាំមុន ហើយផលិតផលទាំង៦គឺទទួលបានមេដាយបញ្ជាក់ពីគុណភាពអន្តរជាតិទាំងអស់ក្នុងពេលតែមួយ។ នេះបញ្ជាក់បានថាផលិតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សុទ្ធតែជាផលិតផលមានគុណភាពស្តង់ដារអន្តរជាតិ ហើយនេះក៏ជាមោទនភាពសម្រាប់កូនខ្មែរផងដែរ ដែលអាចផលិតបានស្រាបៀរ និងភេសជ្ជៈខ្មែរ ដែលមានគុណភាពទទួលស្គាល់ជាអន្តរជាតិ»។
គួរបញ្ជាក់ផងដែរ បើគិតមកត្រឹមឆ្នាំ២០១៩នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយសរុបចំនួន១៨ សម្រាប់ផលិតផលស្រាបៀរ និងភេសជ្ជៈ មេដាយអន្តរជាតិ និង ISO ចំនួនពីរសម្រាប់ការគ្រប់គ្រងគុណភាព និងសម្រាប់ការគ្រប់គ្រងបរិស្ថានពីស្ថាប័នមកពីចក្រភពអង់គ្លេស៕